- 2022-07-19 13:15:10
- បាល់ទាត់
Barca ផ្ដោតទៅលើការពង្រឹងតំបន់ការពារម្ដង ក្រោយយកបាន Lewandowski
- 2022-07-19 13:15:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca ផ្ដោតទៅលើការពង្រឹងតំបន់ការពារម្ដង ក្រោយយកបាន Lewandowski
ចន្លោះមិនឃើញ
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មាន TUDN នៅក្នុងថ្ងៃនេះថា ក្លឹបរបស់លោកនឹងផ្ដោតទៅការពង្រឹងតំបន់ការពារម្ដង ក្រោយយកខ្សែប្រយុទ្ធ Robert Lewandowski ។
លោក Laporta បាននិយាយថា៖" ឥឡូវនេះគឺដល់ពេលដែលយើងធ្វើការផ្ដោតលើការពង្រឹងតំបន់ការពារម្ដង។ Xavi បានផ្ដោតជាមួយយើងដើម្បីយកកីឡាករប៉ុន្មានហើយ អញ្ចឹងខ្ញុំគាត់នឹងអាចយកបន្ថែមជួយពង្រឹងក្លឹបយើងទៀត "។
លោកបានបន្តថា៖" សុបិនរបស់ខ្ញុំចំពោះ Barca គឺចង់ឲ្យក្លឹបនេះក្លាយជាក្លឹបគំរូនៅលើលោកនេះសារជាថ្មី ហើយឥឡូវនេះយើងកំពុងតែធ្វើវាហើយ។ ប្រសិនបើសេដ្ឋកិច្ចនៅតែមិនងើបមកវិញទេ វានឹងពិបាកចំពោះយើងក្នុងការងារ ប៉ុន្តែយើងនឹងធ្វើវាឲ្យបាន ដោយយើងនឹងខិតខំឲ្យខ្លាំងជាងនេះ។ បាល់ទាត់មិនរង់ចាំយើងទេ យើងត្រូវតែធ្វើវាឥឡូវនេះ។ ក្រុមរបស់យើងដែលមាន Dembele, Raphinha, Lewandowski, Kessie, Auba, Ferran, Mateu Alemany និង Jordi Cruyff គឺសុទ្ធតែល្អគ្រប់គ្រាន់ធ្វើការងារទាំងនេះ"។
គួរបញ្ជាក់ផងដែរថា Lewandowski ទើបផ្លាស់មក Barca ដោយចុះកុងត្រារយៈពេល៣ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥៕
ប្រភព៖ Fotmob