• 2022-07-15 13:06:47
  • បាល់ទាត់

ខ្សែ​ប្រយុទ្ធ​​បារាំង​រូប​នេះ​ ឈ្នះ​ពាន​លីគ​កំពូល​ ពេញ​មួយ​អាជីព​ជាកីឡាករ​​បាល់ទាត់​

  • 2022-07-15 13:06:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ Kingsley Coman ដែល​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ Bayern Munich ជា​កីឡាករ​មួយ​រូប​ដែល​បាន​ឈ្នះ​ពាន​លីគ​កំពូល​ ពេញ​មួយ​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​គេ​តែ​ម្ដង​។

កីឡាករ​វ័យ​២៦ឆ្នាំ​រូប​នេះ​ បាន​ចូល​រួម​លេង​ក្នុង​ក្រុម​ឈុត​ធំ​អស់​រយៈពេល​១០រដូវកាល​ហើយ​ ដោយ​លេង​ឲ្យ​ក្លឹប​ Paris Saint Germain ក្លឹប​ Juventus និង​ក្លឹប​ Bayern Munich ដោយ​ក្នុង​រយៈពេល​១០រដូវកាល​នោះ​ គេ​ឈ្នះ​ពាន​លីគ​កំពូល​រាល់​រដូវកាល​ជា​មួយ​ក្លឹប​នោះ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ដែល​ឈ្នះ​ពាន​លីគ​កំពូល​ពេញ​មួយ​អាជីព​របស់​គេ​គិត​មក​ទល់​នឹង​ពេល​នេះ​។

Coman បាន​ចាប់​ផ្ដើម​អាជីព​ក្រុម​ឈុត​ធំ​ដំបូង​នៅ​ PSG ក្នុង​រដូវកាល​ឆ្នាំ​២០១២/១៣ និង​២០១៣/១៤ ដោយ​ឈ្នះ​ពាន​​ Ligue 1 ២ដង​ រួច​ក៏​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​ Juventus ក្នុង​រដូវកាល​ឆ្នាំ​២០១៤/១៥ និង​២០១៥/១៦ ដោយ​ក្នុង​រដូវកាល​ទាំង​នោះ​ក្លឹប​នេះ​ឈ្នះ​ពាន​លីគ​កំពូល​ Serie A ២ដងជាប់​គ្នា​តែ​ម្ដង​​។

យ៉ាង​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០១៥/១៦នោះ​ រួម​ផ្សំ​នឹង​រដូវកាល​ឆ្នាំ​២០១៦/១៧ កីឡាករ​រូប​នេះ​ត្រូវ​បាន​ខ្ចី​ជើង​ទៅ​លេង​នៅ​ Bayern ក៏​បាន​ឈ្នះ​ពាន​លីគ​កំពូល​ Bundesliga ២ដង​ផង​ដែរ​ ក្រោយ​មក​ក្នុង​​រដូវកាល​ឆ្នាំ​២០១៧/១៨ Bayern ក៏​បាន​ទិញ​ផ្ដាច់​ពី​ Juventus ហើយ​ក៏​កីឡាករ​នេះ​ក៏​បន្ត​ឈ្នះ​ពាន​ Bundesliga ៥ដង​ទៀត​មក​ទល់នឹង​រដូវកាល​ឆ្នាំ​២០២១/២២ ដោយ​សរុប​ទៅ​ Coman បាន​ឈ្នះ​ Bundesliga ៧ដង​ ជា​មួយ​នឹង​ Bayern ។

នៅ​ក្នុង​រដូវកាល​ថ្មី​ឆ្នាំ​២០២២/២៣ នេះ​ Coman ក៏​បន្ត​នៅ​ Bayern ផង​ដែរ​ ដូច្នេះ​ចាំ​មើលៗ​គេ​នឹង​បន្ត​ឈ្នះ​ពាន​លីគ​កំពូល​ជា​មួយ​ក្លឹប​នេះ​ទៀត​ទេ​។

ពេញ​មួយ​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្រុមឈុត​ធំ​របស់​ Coman ក្នុង​រយៈពេល​ ១០ឆ្នាំ​មក​ គេ​បាន​ចូល​រួម​ប្រកួត​សរុប​ ២៥៧ប្រកួត​ និង​ស៊ុត​ចូល​ ៤៩គ្រាប់​ ដោយ​ក្រៅ​ពី​ឈ្នះ​ពាន​លីគ​កំពូល​ជាប់​គ្នា​ក្នុង​រយៈពេល​កន្លង​ទៅ​នេះ​ កីឡាករ​នេះ​ក៏​បាន​ឈ្នះ​ពាន​ UEFA Champions League ផង​ដែរ​ជា​មួយ​ Bayern រដូវកាល​ឆ្នាំ​២០១៩/២០៕

ប្រភព៖ Bleacherreport | transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់