• 2022-06-20 07:28:46
  • កីឡា​ផ្សេង​ៗ

ការ​ប្រកួត​កីឡា​និស្សិត​ឧត្ដម​សិក្សា​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២១​ មិថុនា​ នេះ​ហើយ​នៅ​រាជធានី​ភ្នំពេញ​

  • 2022-06-20 07:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​និស្សិត​ឧត្ដម​សិក្សា​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២១​ ដល់​ទី៣០​ ខែ​មិថុនា​ ឆ្នាំ​២០២២​ នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​១២​ប្រភេទ​កីឡា​ចូលរួម​ប្រជែង​មេដាយ​គ្នា។​

ឯកឧត្ដម​ ស​​ សុខា

លោក ​ហួត​ សេងទ្រី​ ប្រធាន​នាយកដ្ឋាន​រៀបចំ​ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​នៃ​ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា​ សម្រាប់​ការ​ប្រកួត​កីឡា​និស្សិត​ឧត្ដម​សិក្សា​មាន​ ១២​ប្រភេទ​កីឡា​ចូលរួម​ដែល​មាន​ប្រតិភូ​កីឡាករ​ កីឡា​ការិនី​សរុប​ ១៤៤៣​នាក់​ និង​លេង​លើ​ ៨៨​វិញ្ញាសា។​

ឯកឧត្ដម​ ស​​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ទទួល​បន្ទុក​ផ្នែក​កីឡា​​ បាន​ជំរុញ​មន្ត្រី​នាយកដ្ឋាន​ជំនាញ​ និង​សហព័ន្ធ​កីឡា​ជាតិ​ទាំង​១២​ ព្រម​ទាំង​ប្រតិភូ​កីឡា​មក​ពី​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ និង​មធ្យម​សិក្សា​បច្ចេកទេស​រួមគ្នា​លើក​កម្ពស់​ដល់​ដំណើរ​ការ​ប្រកួត​កីឡា​និស្សិត​ឧត្ដម​សិក្សា​ និង​មធ្យម​សិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ ឲ្យ​ដំណើរ​ការ​ដោយ​រលូន​ និង​បង្កើន​បាន​គុណភាព​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ព្រឹក​មិញ​នេះ​ឯកឧត្ដម​ សុ​ សុខា​ ប្រជុំ​បច្ចេកទេស​ នៅព្រឹកថ្ងៃទី២០ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ ត្រៀម​ការ​ប្រកួត​កីឡា​និស្សិត​ឧត្តម​សិក្សា​ និង​មធ្យម​សិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​នេះ៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់