• 2022-05-23 13:43:36
  • បាល់ទាត់

Edin Terzic ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្គោល​ថ្មី​របស់​ Dortmund

  • 2022-05-23 13:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Edin Terzic ត្រូវ​បាន​ក្លឹប​ Borussia Dortmund ប្រកាស​តែង​តាំង​ក្នុង​ថ្ងៃ​នេះ​ធ្វើ​ជា​គ្រូ​បង្គោល​ថ្មី​របស់​ក្លឹប​មួយ​នេះ​ដោយ​មាន​កុងត្រា​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥។

លោក​ Terzic ជា​នាយក​បច្ចេកទេស​របស់​ Dortmund ផ្ទាល់​ដោយ​ធ្លាប់​ជា​គ្រូ​បង្គោល​បណ្ដោះអាសន្ន​កាល​ពី​រដូវកាល​មុន​ និង​ធ្វើ​​ជា​គ្រូ​បង្គោល​បណ្ដោះអាសន្ន​ក្នុង​រដូវកាល​នេះ​ផង​ដែរ​ បន្ទាប់​ពី​ក្លឹប​បាន​បញ្ចប់​តំណែង​លោក​ Marco Rose ពី​គ្រូបង្គោល​កាល​ពី​ថ្ងៃ​សុក្រ​ ទី​២០ ខែ​ឧសភា​ ឆ្នាំ​២០២២កន្លង​ទៅ​នេះ​។

គ្រូ​បង្គោល​ថ្មី​របស់​ Dortmund នេះ​បាន​ប្រឡូក​ក្នុង​ការងារ​ជា​ថ្នាក់​ដឹកនាំ​ក្លឹប​នេះ​ ក៏​ដូច​ជា​ក្លឹប​មួយ​ចំនួន​អស់​រយៈពេល​ ១២ឆ្នាំ​ហើយ​ តាំង​ពី​ឆ្នាំ​២០១០មក​ ដោយ​ធ្លាប់​ធ្វើ​ជា​អ្នក​តាម​ដាន​កីឡាករ​ គ្រូ​បង្គោល​ក្រុម​យុវជន ក្រុមឈុតធំ​ និង​គ្រូ​ជំនួយ​ជា​ដើម​។

លោក​ Terzic ក៏​សម្ដែង​នូវ​ភាព​សប្បាយ​រីករាយ​ដែល​ខាង​ក្លឹប​បាន​ផ្ដល់​ឲ្យ​ឱកាស​ដឹកនាំ​ Dortmund នេះ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់