• 2022-04-08 02:11:20
  • បាល់ទាត់

កីឡាករ Barcelona រិះគន់​បញ្ហា​ទីលាន​ពិបាក​លេង​ក្នុង​ការ​ប្រកួត​​ជាមួយ Frankfurt

  • 2022-04-08 02:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​របស់​ក្លឹប Barcelona ជា​ច្រើន​នាក់​បាន​រិះគន់​ចំពោះ​បញ្ហា​ទីលាន​ក្នុង​កីឡដ្ឋាន Deutsche Bank Park បន្ទាប់​ពី​ប្រកួត​ស្មើ​គ្នា​ ១-១ ជាមួយ​ក្រុម Eintracht Frankfurt កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត​ក្រុម​ម្ចាស់​ផ្ទះ Frankfurt គឺ​ជា​អ្នក​រក​គ្រាប់​បាន​មុន​​ដោយ​​ខ្សែ​បម្រើ Ansgar Knauff នាទី​៤៨។ ប៉ុន្តែ​នាទី​៦៦​ ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Ferran Torres រក​គ្រាប់​តាម​ស្មើ​វិញ​ឲ្យ​ Barcelona ក្រោយ​មាន​ការ​បញ្ជូន​ពី​ Frenkie de Jong។ យ៉ាងណាមិញ ក្រោយ​បញ្ចប់​ការ​ប្រកួត​កីឡាករ​របស់ Barca បាន​តវ៉ា​រឿង​ទីលាន​ពិបាក​លេង​ដូច​ៗ​គ្នា។

កីឡាករ​រក​គ្រាប់​បាល់​បាន​ Torres បាន​និយាយ​ថា ទីលាន​​​មិន​ស្ថិត​ក្នុង​ទម្រង់​ល្អ​ទេ ប៉ុន្តែ​​វា​មិនមែន​ជា​លេស​​ឡើយ ព្រោះ​ពួក​យើង​ជា​កីឡាករ​អាជីព។ សម្រាប់​ប្រធាន​ក្រុម Sergio Busquets ក៏​បាន​​​បន្ថែម​ថា ផ្ទៃ​ទីលាន​មិន​ល្អ​ឡើយ ហើយ​វា​បាន​ធ្វើ​ឲ្យ​ពិបាក​សម្រាប់​កីឡាករ​​លេង​ពេល​ប៉ះ​​បាល់​ដំបូង។

ជើង​ទី​ពីរ​​វគ្គ​​៨​ក្រុម​ចុងក្រោយ​ពាន Europa League រវាង Barcelona និង Frankfurt នឹង​លេង​នៅ​ថ្ងៃ​ទី ១៤ ខែ មេសា ក្នុង​​ទឹក​ដី​ប្រទេស​អេស្ប៉ាញ​វិញ​ម្ដង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់