/624cf1308617f_1649209620_medium.jpg)
- 2022-04-06 01:52:38
- បាល់ទាត់
Pep ថា AT Madrid លេងទម្រង់ ៥-៥-០ បិទលុះក្ស័យ
- 2022-04-06 01:52:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ថា AT Madrid លេងទម្រង់ ៥-៥-០ បិទលុះក្ស័យ
ចន្លោះមិនឃើញ
លោក Pep Guardiola បាននិយាយថាក្រុម Atletico Madrid ប្រើប្រាស់ទម្រង់លេង ៥-៥-០ ទល់ក្រុម Manchester City ដែលធ្វើឱ្យការប្រកួតនេះពិបាកក្នុងការប្រយុទ្ធខ្លាំងណាស់។
ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League នៅជើងទី១កន្លងទៅ ក្រុម Man City បានយកឈ្នះលើក្រុម AT Madrid បានក្នុងលទ្ធផល ១-០។ ដោយ១គ្រាប់នោះធ្វើបានសម្រេចដោយខ្សែបម្រើ De Bruyne នៅនាទី៧០។ ក្រោយពីមួយគ្រាប់នេះកើតឡើងហើយ ការប្រកួតមិនមានអ្វីប្រែប្រួលទៀតនោះទេ។
ចប់ការប្រកួត លោក Pep បាននិយាយថា៖ “យើងមានអារម្មណ៍ថាពួកគេនឹងប្រើទម្រង់លេង ៣-៥-២ ប៉ុន្តែបន្ទាប់មកពួកគេក៏កែប្រែទៅជា ៥-៥-០ វិញ។ វាជាក្បួនយូរណាស់ហើយ។ វាពិបាកក្នុងការឱ្យយើងលេងប្រយុទ្ធណាស់។ មិនមានកន្លែងទំនេរឡើយ ពួកគេខ្លាំងរឹងមាំ ខណៈដែលយើងវិញតូចនិងស្រាល”៕