• 2022-04-04 14:00:09
  • បាល់ទាត់

Pep លេង​សើច​ថា​ នឹង​លេង​តិចនិក​ ប្រើ​កីឡាករ​១២នាក់​ លេង​លើទីលានក្នុង​ប្រកួត​ UCL ត​ទល់​នឹង​ Atletico

  • 2022-04-04 14:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City បាន​និយាយ​លេង​សើច​ថា​ លោក​នឹង​លេង​តិចនិក​ថ្មី​យក​ពី​ក្លឹប​ Bayern Munich ដោយ​ប្រើ​កីឡាករ​១២​នាក់​ ដាក់​ចូល​លេង​លើ​ទីលាន​ពេល​ប្រកួត​ UEFA Champions League តទល់នឹង​ក្លឹប​ Atletico Madrid នៅ​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២​ខាង​មុខ​(ម៉ោង​កម្ពុជា)។

លោក​ Pep បាន​និយាយ​ថា​៖" ឲ្យ​ពេល​ប្រកួត​ UCL ខ្ញុំ​តែង​តែ​គិត​ច្រើន​រហូត​។ ចាំ​មើល​ទៅ​ប្រកួត​ខាង​ថ្ងៃ​ខាន​ស្អែក​នេះ​នឹង​ឃើញ​តិចនិក​ថ្មី​របស់​យើង​មិន​ខាន​។ និយាយ​ទៅ​ខ្ញុំ​តែង​តែ​គិត​ច្រើន​អញ្ចឹង​តែ​រហូត​អញ្ចឹង​បាន​ជា​ខ្ញុំ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​ពាន​ហ្នឹង​រហូត​មក​ "។

លោក​បាន​បន្ត​ថា​៖" វា​​ពិត​ជា​ធុញ​ណាស់​បើ​ខ្ញុំ​លេង​របៀប​ដដែល​ៗ។ បើ​អ្នក​គិត​ថា​ខ្ញុំ​នឹង​តិចនិក​ដដែល​ពេល​ប៉ះ​ជា​មួយ​ Atletico, Liverpool អី​ហ្នឹង​ ខុស​ហើយ​មិន​មែន​អញ្ចឹង​ទេ​ព្រោះ​ការ​ប្រកួត​ខុស​គ្នា​ កីឡាករ​អី​ហ្នឹង​ខុស​គ្នា​។ អញ្ចឹង​ខ្ញុំ​ក៏​គិត​ជ្រុល​ ហើយ​ចេញ​តិកនិក​ប្លែក​បំផុត​មួយ​។ យប់​នេះ​ខ្ញុំ​មើល​គំរូ​ហើយ​ ខ្ញុំ​ចេញ​តិចនិកប្លែកបំផុត​សម្រាប់​ប្រកួត​ខាង​មុខ​។ យើង​នឹង​ប្រើ​កីឡាករ​ ១២នាក់​ លេង​លើ​ទីលាន​ប្រកួត​ "។

គួរ​បញ្ជាក់​ផង​ដែរ​ Bayern Munich មាន​កីឡាករ​ដល់១២នាក់លើទីលាន ក្នុងការប្រកួតទល់ Freiburgក្នុង​លទ្ធផល​ឈ្នះ​ ៤-១ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ គឺ​ដោយ​សារ​តែ​កំហុស​បច្ចេកទេស​ក្ដារ​អេឡិចត្រូនិក​ប្ដូរ​កីឡាករ​ប៉ុណ្ណោះ​ យ៉ាង​ណា​កំហុស​នេះ​ត្រូវ​បាន​កត់​សម្គាល់​ និង​ដោះស្រាយ​ឲ្យ​ត្រូវ​វិញ​ក្នុង​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់