/6192193324b1a_1636964640_medium.jpg)
- 2021-11-15 08:29:56
- បាល់ទាត់
ព្រោះតែរឿងមួយនេះ Kane ដាច់ចិត្តសុំ Southgate លេងជម្រើសដំបូងយប់នេះ
- 2021-11-15 08:29:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះតែរឿងមួយនេះ Kane ដាច់ចិត្តសុំ Southgate លេងជម្រើសដំបូងយប់នេះ
ចន្លោះមិនឃើញ
Harry Kane បានទទូចសុំលោក Gareth Southgate លេងជម្រើសដំបូងនៅរាត្រីនេះទល់នឹងជម្រើសជាតិសាន់ម៉ារីណូ ព្រោះតែចង់បំបែកកំណត់ត្រាគ្រាប់បាល់របស់ Wayne Rooney។
ខ្សែប្រយុទ្ធរបស់ Spurs បច្ចុប្បន្នមាន៤៤គ្រាប់ក្នុងជម្រើសជាតិអង់គ្លេស ដោយសារមុនគេរកបានដល់ទៅ៣គ្រាប់ម្នាក់ទល់នឹងអាល់បានី។ គេចង់មានមហិច្ឆិតារកគ្រាប់បន្ថែមទៀតពេលប៉ះសាន់ម៉ារីណូដែលជាប្រទេសមានចំណាត់ថ្នាក់ (Ranking) ទាបជាងគេក្នុងលោក។
Rooney កំពុងឈរតំណែងលេខមួយជាកីឡាកររកគ្រាប់បានច្រើនជាងគេឲ្យតោកំណាចអង់គ្លេសមាន៥៣គ្រាប់ ឯអ្នកលេខពីរគឺលោក Bobby Charlton មាន៤៩គ្រាប់ ខណៈលោក Gary Lineker មាន៤៨គ្រាប។ ដូច្នេះ Kane ដែលកំពុងនៅលេខបួនចង់ចំណេញគ្រាប់បាល់ជាមួយសាន់ម៉ារីណូ ដើម្បីតាមឲ្យទាន់និងអាចបំបែកកំណត់ត្រារបស់ Rooney។
តាមការឲ្យដឹងពីគ្រូរបស់អង់គ្លេសលោក Southgate សម្រាប់ការប្រកួតចុងក្រោយវគ្គជម្រុះ World Cup យប់នេះ Kane បានជម្រុញចង់លេងដើម្បីមានឱកាសរកគ្រាប់បាល់បន្ថែម៕