/61828a4a2050a_1635945000_medium.jpg)
- 2021-11-03 13:13:23
- បាល់ទាត់
ល្បីថា Kane លែងមានបំណងចាកចេញពី Spurs ក្រោយបាន Conte មកដឹកនាំ
- 2021-11-03 13:13:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា Kane លែងមានបំណងចាកចេញពី Spurs ក្រោយបាន Conte មកដឹកនាំ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Harry Kane លែងមានបំណងចាកចេញពីក្លឹប Tottenham Hotspur ក្រោយបានលោក Antonio Conte ជាអ្នកចាត់ការថ្មីរបស់ក្លឹប។ នេះបើយោងតាមការចុះផ្សាយ The Sun នៅក្នុងថ្ងៃនេះ។
កាលពីចុងរដូវកាលឆ្នាំ២០២០/២១កន្លងទៅ Kane ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា ហាក់បីដូចមានភាពរកាំរកូសជាមួយថ្នាក់ដឹកនាំ Spurs ខ្លាំងព្រោះធ្វើឲ្យខូចគម្រោងការរបស់គេទៅកាន់ក្លឹប Manchester City។ លុះសម្រេចសម្រួលចុះឡើងកីឡាករនេះបន្តជាមួយក្លឹបនេះដដែលនៅរដូវកាលថ្មី ប៉ុន្តែនឹងចាកចេញទៅក្លឹបផ្សេងនៅឆ្នាំក្រោយ ទោះជានៅមានកុងត្រាដល់ឆ្នាំ២០២៤។
ក្រោយបានលោក Conte មកដឹកនាំក្លឹបនេះ Kane ហាក់លែងចង់មានគោលបំណងចាកចេញពី Spurs ទៀតដោយចង់លេងបន្តនៅក្លឹបនេះ។
យោងតាមសារព័ត៌មានជាច្រើន Kane អាចនឹងរីកច្រើនសមត្ថភាពទៅមុខទៀតក្រោមការដឹកនាំរបស់អ្នកចាត់ការមានបទពិសោធន៍ ១៦ឆ្នាំរូបនេះ៕