/Visakha-V/VSK-1/616cd4793a6ae_1634522220_medium.jpg)
- 2021-10-18 02:12:36
- បាល់ទះ
មិនធម្មតា! វឿន វាសនា ឈ្នះពានរង្វាន់ឯកត្តជន៣ម្នាក់ឯង
- 2021-10-18 02:12:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! វឿន វាសនា ឈ្នះពានរង្វាន់ឯកត្តជន៣ម្នាក់ឯង
ចន្លោះមិនឃើញ
ការប្រកួតដណ្ដើមពានរង្វាន់បាល់ទះ Special Volleyball Challenge បានបិទបញ្ចប់ហើយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដោយសមាគមន៍បាល់ទះវិសាខាជាក្រុមឈ្នះជើងឯក ខណៈសមាជិកក្រុម វឿន វាសនា ឈ្នះពានរង្វាន់ឯកត្តជនដល់ទៅ៣ម្នាក់ឯង។
ពានរង្វាន់ដែលស្មាត់ធំមានដើមកំណើតមកពីខេត្តបាត់ដំបងទទួលបានមាន ពានកីឡាករវាយប្រយុទ្ធល្អជាងគេ ពានកីឡាករធ្វើរនាំងល្អជាងគេ និងពានរង្វាន់កីឡាករឆ្នើម។
ក្រៅពី វឿន វាសនា កីឡាកររបស់វិសាខាពីររូបទៀតគឺ សួន ចាន់ណារ៉ូ និង សឿន ហេង ឈ្ណះពានរង្វាន់អ្នកលើកល្អជាងគេ និងអ្នកវាយសេវាល្អជាងគេ ចំណែកស្មាត់មកពីក្លឹបក្រសួងមហាផ្ទៃ ធី ម៉េងហួង ក៏ទទួលបានពានកីឡាករវាយសេវាល្អជាងគេមួយដែរ។
ចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់នេះបានទៅលើក្រុម PS Concrete និងលេខ៣បានលើក្រុមក្រសួងមហាផ្ទៃ។ ដោយឡែកក្រុមអធិរាជប្រអប់ ឈ្នះពានរង្វាន់ក្រុមលេងដោយយុត្តិធម៌។
គួរបញ្ជាក់ថា ជើងឯកទទួលបានទឹកប្រាក់១០លានរៀល ជើងឯករងទទួលបាន ៨លានរៀល និងលេខ៣ទទួលបាន៦លានរៀល ចំណែកអ្នកឈ្នះពានរង្វន់ឯកត្តជននីមួយៗ ទទួលបានទឹកប្រាក់លើកទឹកចិត្ត៤០ម៉ឺនរៀល៕
រូបភាពផ្ដល់ជូនដោយ Special Volleyball Challenge