• 2021-10-04 12:55:11
  • បាល់ទាត់

កូន​ Rooney ស៊ុត​ចូល​៤គ្រាប់​ឲ្យ​ Man Utd ​តទល់​​នឹង​ Liverpool ក្នុង​ប្រកួត​ឈុត​ U12

  • 2021-10-04 12:55:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Kai Rooney ដែល​ជា​កូន​ប្រុស​បង្កើត​របស់​កំពូល​កីឡាករ​ Wayne Rooney និង​ជា​កីឡាករ​ក្នុង​ឈុត​ថ្នាល​អាយុ​ក្រោម ១២ឆ្នាំ របស់​ក្លឹប​ Manchester United បាន​ស៊ុត​៤គ្រាប់​ជួយ​ក្រុម​របស់​ខ្លួន​ក្នុង​ប្រកួត​តទល់​នឹង​ឈុត​ថ្នាល​អាយុ​ក្រោម ១២ឆ្នាំ របស់​​ក្លឹប​ Liverppol កាល​ពី​ពេល​ថ្មីៗ​នេះ​។

ទោះ​ជា​​ Rooney Jr ខំ​ស៊ុត​ចូល​៤គ្រាប់​ជួយ​ក្រុម​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​ខាង​ Liverpool អ្នក​ឈ្នះ​ដដែល​ក្នុង​លទ្ធផល​ ៤ទល់​នឹង​ ៥។

យ៉ាង​ណា​ក្ដី​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​កូន​ប្រុស​របស់​ Rooney រូប​នេះ​បាន​ស៊ុត​ចូល​ច្រើន​គ្រាប់​ជួយ​ក្រុម​បែប​នេះ​ ដោយ​កីឡាករ​វ័យ​១២ឆ្នាំ​រូប​នេះ​ក៏​ធ្លាប់​ស៊ុត​ចូល​៣គ្រាប់​ និង​ Assist ៣ដង​ក្នុង​ប្រកួត​តទល់នឹង​ក្រុម​ Stoke កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Kai Rooney បាន​ចុះ​កុងត្រា​លេង​ឲ្យ​ឈុត​ថ្នាល​អាយុ​ក្រោម​១២ឆ្នាំ​ របស់​ Man Utd តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២០កន្លង​មក​ ដោយ​ Wayne Rooney បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​នា​ពេល​នោះ​ផង​ដែរ​ថា​ គេ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បាន​កូន​ប្រុស​របស់​ខ្លួន​មក​លេង​នៅ​ទី​នេះ​ និង​ណែនាំ​ឲ្យ​កូន​ខ្លួន​ខិត​ឲ្យ​ខ្លាំង​ទៀត​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់