• 2021-09-09 12:04:25
  • បាល់ទាត់

Rooneyថា​ មាន Ronaldo ទី​បំផុត​ Man Utd អាច​ប្រកួត​ប្រជែង​យកពាន​ PL វិញ​ហើយ​

  • 2021-09-09 12:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney វីរបុរស​ Manchester United បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ talkSPORT នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ មាន​ខ្សែប្រយុទ្ធ Cristiano Ronaldo ជា​មួយទី​បំផុត​ក្លឹប​អង់គ្លេស​នេះ​អាច​ប្រកួត​ប្រជែង​យកពាន​ Premier League វិញ​នឹង​គេ​បាន​ហើយ​។

Rooney បាន​និយាយថា​៖" តើ​ Ronaldo នឹង​អាច​ជួយ​ឲ្យ​ក្លឹប​ប្រែប្រួល​អី​ខ្លះ​? បើ​តាម​ខ្ញុំ​គិត​គឺ​ធំ​ធេង​ណាស់​ គេ​នៅ​តែ​ជា​កំពូល​កីឡាករ​មួយ​រូប​នៅ​ក្នុង​ពិភពលោក​នេះ​។ ដូច​ខ្ញុំ​គិតអញ្ចឹង​ ហើយ​ក៏​ដូច​អ្នក​ទាំង​អស់​គ្នា​ឃើញ​រួច​ហើយ​ កាល​ពី​ប្រកួត​តទល់​នឹង​អៀរឡង់​ថ្ងៃ​មុន​ គេ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ហើយ​ នៅ​ប៉ុន្មាន​នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ប៉ុណ្ណោះ​ គេ​អាច​គ្រាប់​បាល់​បាន​ដល់​ ២គ្រាប់​ឯណោះ​ ២គ្រាប់​ហ្នឹង​គឺ​ជួយ​ឲ្យ​ឈ្នះ​តែ​ម្ដង​ អញ្ចឹង​ហើយ​ចាំ​មើល​ទៅ​ គេ​នឹង​ជួយ​ក្លឹប​ឲ្យ​ប្រែប្រួល​ខ្លាំង​នៅ​ក្នុង​លីគកំពូល​អង់គ្លេស​មួយ​ហ្នឹង​ "។

អតីត​កីឡាករ​ Man Utd នេះ​បន្ត​ថា​៖" ខ្ញុំ​គិត​ថា​ទី​បំផុត​ Man Utd ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ នឹង​ការ​ចូល​រួម​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​វិញ​ហើយ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ពួក​គេ​នឹង​អាច​ធ្វើ​បាន​នៅ​ក្នុង​ឆ្នាំ​នេះ​។ Ronaldo គេ​នឹង​កាន់​តែ​ក្លាយ​ជា​កំពូល​កីឡាករ​។ ខ្ញុំ​គិត​ថា​គេ​នឹង​បង្ហាញ​ភាព​ដ៏​អស្ចារ្យ​ក្នុង​រដូវកាល​ ហើយ​គេ​នឹង​​រកគ្រាប់​បាល់​បាន​ច្រើន​ "។

Ronaldo ទើប​តែ​ចូល​មក​ហ្វឹកហាត់​ជា​លើក​ដំបូង​ម្សិលមិញ​មិញ​នេះ​ជា​មួយ​ Man Utd ដោយ​គេ​រំពឹង​ថា​កំពូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ចូល​ជួយ​ការ​ប្រកួត​ក្លឹប​នេះ​ចាប់​ពី​ប្រកួត​ទល់នឹង​ Newcastle ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ​ទៅ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់