/neymar/61397efd30a1f_1631157960_medium.jpg)
- 2021-09-09 03:32:02
- បាល់ទាត់
Koeman តបទៅ Pjanic វិញ ចុកៗដែរហ្នឹង
- 2021-09-09 03:32:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Koeman តបទៅ Pjanic វិញ ចុកៗដែរហ្នឹង
ចន្លោះមិនឃើញ
លោក Ronald Koeman បានឆ្លើយតបទៅកាន់កីឡាករ Miralem Pjanic វិញ បន្ទាប់ពីខ្សែបម្រើរូបនេះបញ្ជាក់កាលនៅ Barcelona អ្នកចាត់ការមិនបានផ្ដល់ការគោរពដល់គេឡើយ។
Miralem Pjanic បានផ្ទេរទៅលេងឱ្យក្រុម Besiktas ក្រោមលក្ខខណ្ឌខ្ចីជើងហើយ។ ក្រោយពីទៅដល់នោះ អតីតកីឡាករ Juventus បាននិយាយរឿងលោក Koeman មិនផ្ដល់ការគោរពដល់ខ្លួន ដោយមិនបានណែនាំនិយាយគ្នាទាល់តែសោះ។ ខណៈដែលការផ្ដល់ឱកាសលេងក៏តិចថែមទៀត ទើបធ្វើឱ្យរូបគេសម្រេចចិត្តស្វែងរកក្លឹបថ្មីលេងបែបនេះ។
ក្រោយពីដឹងរឿងនេះហើយ អ្នកចាត់ការក្រុម Barcelona ក៏តបវិញថា៖ “ខ្ញុំគិតថាវាជាការអាក់អន់ចិត្តគ្នាបន្តិចនៃកីឡាករ ហើយខ្ញុំយល់ពីរឿងនេះ។ ប៉ុន្តែក្នុងរបៀបនៃការលេង ក្នុងគំនិតរបស់យើងទាំងនៅពេលមានបាល់និងគ្មានបាល់ គាត់បានចាញ់ខ្សែបម្រើដទៃទៀត ហើយគ្មានអ្វីផ្សេងទេ។ ខ្ញុំជូនពរគាត់សំណាងល្អ។ វាមានរឿងស្មុគស្មាញ។ យើងបានព្យាយាមហើយព្យាយាមទៀត ហើយយើងបានមើលឃើញថាមានកីឡាករច្រើននាក់ដែលធ្វើបានល្អជាងគាត់”៕