• 2021-08-26 12:17:23
  • បាល់ទាត់

ល្បី​ថា​ Kane សុំ​ Spurs ឲ្យ​ឡើង​ថ្លៃ​ពលកម្ម​រហូត​ដល់​ ៥៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​អាទិត្យ​ បន្ទាប់​ពី​ព្រម​នៅ​បន្ត​

  • 2021-08-26 12:17:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Harry Kane បាន​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ Twitter របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​នឹង​នៅ​លេង​ឲ្យ​ក្លឹប​ Tottenham Hotspure បន្ត​ទៀត​ក្នុង​រដូវកាល​ថ្មី​ និង​ដាក់​ចិត្ត​ដាក់​កាយ​ពេញ​ ១០០%​តែ​ម្ដង​ ដើម្បី​ជួយ​ក្លឹប​នេះ​ឲ្យ​ទទួល​បាន​អ្វី​ ដែល​ចង់​បាន​ ក្រោយ​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​កន្លង​ទៅ​ថា​ កីឡាករ​នេះ​នឹង​ទៅ​ក្លឹប​ Manchester City។

នៅ​ក្នុង​ថ្ងៃ​នេះ​សារព័ត៌មាន​ Daily Mail បាន​ចុះ​ផ្សាយ​ថា​ បន្ទាប់​ពី​នៅ​ព្រម​បន្ត​ជា​មួយ​ Spurs ដូច​ធម្មតា​វិញ​នេះ​ Kane បាន​សុំ​ក្លឹប​នេះ​ឡើង​ថ្លៃ​ប្រាក់​ពលកម្ម​ឲ្យ​ខ្លួន​ជាង​ ១៤ម៉ឺន​ដុល្លារ​ ដែល​សរុប​ទៅ​រហូត​ដល់​ជាង​ ៥៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​អាទិត្យ​ ខណៈ​ប្រាក់​ពលកម្ម​បច្ចុប្បន្ន​នេះ​កីឡាករ​រូប​នេះ​ទទួល​បាន​ជាង​ ៤១ម៉ឺន​ដុល្លារ​ក្នុង​មួយសប្ដាហ៍​។

ដូច្នេះ​បើ​ Spurs ដំឡើង​ប្រាក់​ពលកម្ម​ទៅ​តាម​អ្វី​ដែល​ Kane ទាមទារ​មែន​នោះ​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹងក្លាយជា​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ពលកម្ម​ខ្ពស់​បំផុត​នៅ​ក្នុង​ Premier League ក្នុងរដូវកាលនេះ ។

យ៉ាង​ណា​មិញ​បើ​តាម​សារព័ត៌មាន​ដដែល​នេះ​ចុះ​ផ្សាយ​បើ​ Kane ទៅ​លេង​ឲ្យ​ Man City វិញ​កីឡាករ​រូប​នេះ​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ជាង​ ៦៩ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​មួយ​សប្ដាហ៍​។

សូម​រំលឹក​ផង​ដែរ​​ថា​ Kane នៅ​មាន​កុងត្រា​ជា​មួយ​ Spurs រហូត​ដល់​ឆ្នាំ​២០២៤​ឯណោះ​ ខណៈ​កីឡាករ​នេះ​ចាប់​អាជីព​បាល់ទាត់​ក្រុម​ឈុត​នៅ​ជា​មួយ​ក្លឹប​នេះ​ផ្ទាល់​ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់