/612642cecd624_1629897420_medium.jpg)
- 2021-08-25 13:21:05
- បាល់ទាត់
ក្រោយល្បីចាកចេញ ពេលនេះ Kane បញ្ជាក់ត្រង់ៗថា នឹងនៅ Spurs បន្តនៅក្នុងរដូវកាលថ្មីនេះ
- 2021-08-25 13:21:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយល្បីចាកចេញ ពេលនេះ Kane បញ្ជាក់ត្រង់ៗថា នឹងនៅ Spurs បន្តនៅក្នុងរដូវកាលថ្មីនេះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Harry Kane ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយមួយរយៈកន្លងទៅនេះថា កីឡាករនេះអាចនឹងចាកចេញពីក្លឹប Tottenham Hotspur ទៅកាន់ក្លឹប Manchester City ពិតប្រាកដមែននៅក្នុងរដូវកាលថ្មីនេះ ក្រោយមិនឃើញមកហ្វឹកហាត់ទៀងទាត់។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail ។
ប៉ុន្តែនៅក្នុងថ្ងៃនេះ Kane ខ្លួនឯងបានសរសេរសារបង្ហោះក្នុងបណ្ដាញសង្គម Twitter របស់ខ្លួនថា គេនឹងនៅលេងឲ្យ Spurs បន្តនៅក្នុងរដូវកាលថ្មីនេះ ហើយគេនឹងដាក់ចិត្តដាក់កាយ ១០០% ដើម្បីជួយក្រុមឲ្យជោគជ័យនូវអ្វី ដែលចង់បាន។
ទាក់នឹងរឿងល្ហិចល្ហៀងថាចាកចេញនេះបើតាមការចុះផ្សាយរបស់ Daily Mail ដដែលនេះបានឲ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ Man City បានហ៊ានចំណាយលុយជាង ២០៥លានដុល្លារដើម្បីទិញយក Kane លុះបន្តបន្ទាប់មកកីឡាករនេះក៏ចង់ចាកចេញទៅក្លឹបអង់គ្លេសមួយនេះ រីឯលោក Daniel Levy ប្រធានក្រុមប្រឹក្សារបស់ Spurs ក៏ព្រមឲ្យចាកចេញផងដែរ។
យ៉ាងណាក្ដីបន្ទាប់ពី Kane បានបង្ហោះបែបនេះ ពាក្យចចាមអារ៉ាមនៃការព្រមព្រៀងទាំងប៉ុន្មាននេះមិនអាចកើតមានឡើងនោះទេ ដូច្នេះកីឡាករនេះនឹងនៅលេងបន្តនៅ Spurs ធម្មតាខណៈកុងត្រារបស់គេនឹងបញ្ចប់នៅឆ្នាំ២០២៤ឯណោះ៕
It was incredible to see the reception from the Spurs fans on Sunday and to read some of the messages of support I've had in the last few weeks.