• 2021-07-19 02:44:16
  • បាល់ទាត់

Koeman ដាក់​គោលដៅ​ចង់​ឲ្យ​ខ្សែ​បម្រើ​ទាំង​អស់​រក​ឲ្យ​បាន​ពី៣​ទៅ៦​គ្រាប់​នៅ​រដូវ​កាល​ថ្មី

  • 2021-07-19 02:44:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ Ronald Koeman កំពុង​តែ​រៀបចំ​ដើម្បី​រដូវ​កាល​២០២១-២១ ហើយ​សង្ឃឹម Barcelona អាច​ពង្រឹង​នូវ​អ្វី​ដែល​ពួក​គេ​សម្រេច​បាន​ក្នុង​ឆ្នាំ​ដំបូង​របស់​លោក​ក្នុង​ការ​ដឹក​នាំ។

អ្នក​ចាត់​ការ​សញ្ជាតិ​ហូឡង់​​​សម្លឹង​ឃើញ​ការ​ពង្រឹង​គ្រប់​តំបន់ ហើយ​ជា​ពិសេស​ចង់​ឲ្យ​ខ្សែ​បម្រើ​របស់​លោក​ទាំង​អស់​គួរ​ឲ្យ​អាច​រក​គ្រាប់​ឲ្យ​​បាន​ច្រើន។ មក​កាន់ Barca នៅ​ឆ្នាំ​ដំបូង​ Koeman បាន​ជួយ​ក្រុម​​ឈ្នះ​ពាន Copa del Rey តែ​មួយ​គត់ និង​ឈរ​លេខ​៣​នៅ​តារា​ពិន្ទុ La Liga។

ក្នុង​កិច្ចសម្ភាសន៍​មួយ​ Koeman អំពី​ខ្សែ​បម្រើ​​ក្មេង​ៗ​របស់​ក្លឹប​ដូច​ជា Frenkie de Jong ថា ត្រូវ​តែ​ពង្រឹង​ទៅ​មុខ​ ហើយ​ក្លឹប​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​គេ​ដើម្បី​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ទៅ​មុខ។ ដូច​ខ្សែ​បម្រើ​ទាំង​​អស់​ក្នុង​ក្លឹប បូក​រួម​ទាំង​ De Jong ផង​​ គួរ​តែ​​អាច​រក​គ្រាប់​បាល់បាន​​ចន្លោះ​ពី ៣​ទៅ​៦​គ្រាប់​ ក្នុង​រដូវ​កាល​ថ្មី។

​Koeman ក៏​បាន​សរសើ​ពី​ខ្សែ​បម្រើ​វ័យ​១៨​ឆ្នាំ Pedri ដែល​បង្ហាញ​សមត្ថភាព​អស្ចារ្យ​ក្នុង​ព្រឹត្តិការណ៍ Euro ២០២០។ តែ​ដោយ​សារ​ភាព​នៅ​វ័យ​ក្មេង លោក​ចង់​ឲ្យ Pedri បន្ត​ពង្រឹង​ខ្លួន​បន្ថែម ខណៈ​បច្ចុប្បន្ន​គេ​កំពុង​បន្ត​ជួយ​អេស្ប៉ាញ​ទៅ​លេង​នៅ​ព្រឹត្តិការណ៍​អូឡាំពិក៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់