• 2021-07-03 01:26:12
  • បាល់ទាត់

​De Bruyne ​យប់មិញ​លេង​ទាំង​របួស អីចឹង​ទើប​ទម្រង់​លេង​មិន​សូវ​ល្អ​

  • 2021-07-03 01:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្សិក បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​អ៊ីតាលី​ ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2020 ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

​ក្រុម​អ៊ីតាលី ​ធ្វើ​បាន​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​មួយ​នេះ ពួកគេ​រក​គ្រាប់​បាល់​នាំ​មុខ​បាន​ដល់​ទៅ​២​គ្រាប់​មុន​នៅ​តង់​ទី​១ ​តែ​ក៏​ត្រូវ Lukaku ​បាន​ប៉េណាល់ទី​១​គ្រាប់​សង​វិញ​ផង​ដែរ។ ​ចប់​ការ​ប្រកួត ​បែលហ្សិក​ដែល​មាន​ចំណាត់​ថ្នាក់​លេខ​១​លើ FIFA Ranking ​នោះ ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​របស់​លោក Mancini ​ហើយ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​បែលហ្សិក​បាន​ដាក់​ខ្សែ​បម្រើ Kevin De Bruyne ​ឱ្យ​ចូល​លេង​ដែរ ខណៈ​ដែល​កីឡាករ​រូប​នេះ​មិន​ទាន់​ជា​សះស្បើយ​ពី​របួស​ផង​។ សាមី​ខ្លួន ​បាន​និយាយ​ថា​រូបគេ​ចូល​លេង​ទល់​អ៊ីតាលី​នេះ គឺ​នៅ​មាន​បញ្ហា​របួស​សរសៃ​ក​ជើង​នៅ​ឡើយ។ ​តែ​ដើម្បី​ជួយ​ប្រទេស​ជាតិ ​រូបគេ​ត្រូវ​តែ​ចូល​លេង​ទាំង​មិន​ទាន់​បាត់​ឈឺ​របួស​នេះ៕

ប្រភព៖ www.afp.com អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់