• 2021-06-23 03:37:13
  • បាល់ទាត់

របួស​ឥតល្ហែរ ពេល​នេះ Dembele ត្រូវ​សម្រាក​​ដល់​៤​ខែ​ដោយ​សារ​វះ​កាត់​ជង្គង់

  • 2021-06-23 03:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ousmane Dembele ត្រូវ​សម្រាក​រយៈពេល​៤​ខែ និង​ត្រូវ​ធ្វើ​ការ​វះកាត់​ជង្គង់ បន្ទាប់​ពី​មាន​របួស​ពេល​លេង​ឲ្យ​ជម្រើស​ជាតិ​បារាំង​នៅ Euro។

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ Barcelona រូប​នេះ​​មាន​បញ្ហា​របួស​ជា​រឿយ​ៗ​ក្នុង​រដូវ​កាល​កន្លង​ទៅ។ ប៉ុន្តែ​ដោយ​សារ​តែ​មើល​ឃើញ​ពី​ភាព​​ធូរ​ប្រសើរ​នៃ​សុខភាព លោក Didier Deschamp ​បាន​សម្រច​កៅហៅ​ចូល​ជម្រើស​ជាតិ​ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ក្រុម។

ប៉ុន្តែ​បន្ទាប់​ពី​លេង​ជាមួយ​ហុងគ្រី​បាន​២៩​នាទី​កាល​ពី​សប្ដាហ៍​មុន Dembele ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​។ ប្រភព​ពី​ប្រទេស​បារាំងឲ្យ​ដឹង​ថា គេ​ត្រូវ​ទាមទារ​ឲ្យ​​មាន​ការ​វះ​កាត់​ជង្គង់ និង​ប្រឈម​មុខ​សម្រាក​រហូត​ដល់​ខែ​តុលា។

ការ​វះកាត់​នឹង​​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វាំងឡង់ ព្រោះ​ទី​នោះ​ Dembele ធ្លាប់​វះ​កាត់​ពីរ​ដង​មក​ហើយ​ក្នុង​ឆ្នាំ​២០១៧​និង​២០២០៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់