• 2021-05-26 12:50:22
  • បាល់ទាត់

ប្រភព​ជិត​ស្និទ្ធ​ថា​ Koeman អាច​នឹង​នៅ​ដឹក​នាំ​ Barcelona បន្ត​ទៀត​ក្នុង​រដូវកាល​ក្រោយ​​នេះ​

  • 2021-05-26 12:50:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Rob Jansen ភ្នាក់ងារ​របស់​លោក​ Ronald Koeman បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គ្រូ​បង្គោល​ក្លឹប​ Barcelona រូប​នេះ​អាច​នឹង​នៅ​បន្ត​តំណែង​ជា​អ្នកដឹកនាំ​ក្លឹប​បន្ត​នៅ​រដូវកាល​ក្រោយ​ៗ​ទៀត​​។

លោក​ Jansen បាន​និយាយ​ថា​៖" កាល​ពី​ប្រជុំ​នៅ​ក្នុង​ថ្ងៃ​ច័ន្ទ​កន្លងទៅ​នេះ​គឺ​មាន​សញ្ញាណ​វិជ្ជមាន​ច្រើន​ ខ្ញុំ​ផ្ទាល់​ខ្លួន​ចាកចេញ​ពី​ការ​ប្រជុំ​មួយ​នេះ​ដោយ​មាន​អារម្មណ៍​ល្អ​។ ពួក​យើង​មាន​ចំណុច​សមស្រប​ត្រូវ​រ៉ូវ​ជា​មួយ​គ្នា​មួយ​ចំនួន​ "។

លោក​បាន​បន្ត​ថា​៖" អារម្មណ៍​មួយ​នេះ​កាន់​តែ​បង្ហាញ​សញ្ញាណ​វិជ្ជមាន​នៅ​ពេល​ដែល​ Koeman អាច​នៅ​ធ្វើ​ជា​គ្រូ​បង្គោល​របស់​ Barca នៅ​រដូវកាល​ក្រោយ​ៗ​ទៀត​។ ប៉ុន្តែ​ជាក់​ស្ដែង​យើង​មិនទាន់​ពិភាក្សា​ជា​មួយ​គ្នា​ឲ្យ​ជាក់លាក់​តែ​ម្ដង​ដល់​កម្រិត​នេះ​ទេ​។ ការ​ពិភាក្សា​ជា​ច្រើន​​នឹង​មាន​បន្ត​ពី​ការ​ពិភាក្សា​កាល​ពី​ថ្ងៃ​មុន​ទៀត​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​អនាគត​ Koeman នៅ​រដូវកាល​ក្រោយ​ត្រូវ​បាន​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ ហាក់​បី​ដូច​ច្បាស់​លាស់​ថា​នៅ​បន្ត​ឬ​យ៉ាង​ណា​ ក្រោយ​លោក​ដឹកនាំ​មិន​អាច​បំពេញ​តាម​តម្រូវ​ការ​ ដែល​ក្លឹប​ចង់​បាន​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់