/60a7b39557c93_1621603200_medium.jpg)
- 2021-05-21 13:23:59
- បាល់ទាត់
Koeman មានអារម្មណ៍ថាបាត់បង់ទំនុកចិត្តពីក្លឹប Barca ក្រោយលេចឮរឿងចង់ដូរគ្រូ
- 2021-05-21 13:23:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Koeman មានអារម្មណ៍ថាបាត់បង់ទំនុកចិត្តពីក្លឹប Barca ក្រោយលេចឮរឿងចង់ដូរគ្រូ
ចន្លោះមិនឃើញ
លោក Ronald Koeman គ្រូបង្គោលក្លឹប Barcelona បាននិយាយក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃនេះថា លោកហាក់បីដូចជាបាត់បង់ទំនុកចិត្តពីក្លឹប ខណៈកាលពីពេលថ្មីៗនេះលេចឮពាក្យចចាមអារ៉ាមថា Barcelona មានបំណងចង់ដាក់គ្រូថ្មីមកជំនួស។
អតីតខ្សែការពារក្លឹប Barcelona រូបនេះបាននិយាយថា៖ " នៅជុំចុងក្រោយនៃរដូវកាលនេះ ខ្ញុំមានអារម្មណ៍ថា ក្លឹបបាត់បង់ទំនុកចិត្តលើខ្ញុំ។ ពួកយើងមិនបានពិភាក្សាលើរឿងអនាគត ហើយខ្ញុំក៏យល់ដែរថា រឿងហេតុទាំងអស់គឺដោយសារតែលទ្ធផលមិនសូវល្អ។ ខ្ញុំក៏យល់ដែរថា ការផ្លាស់ប្ដូរត្រូវតែមាន ដើម្បីឲ្យក្លឹបបានឈ្នះឡើងវិញ " ។
បុរសជនជាតិហុល្លង់រូបនេះបានបន្តថា៖ " ខ្ញុំគិតថា វាក៏មិនអីដែរ ប្រសិនបើគេចង់បានគ្រូថ្មី ឬ កីឡាករថ្មីណាមួយ តែរឿងទាំងអស់នេះត្រូវតែនិយាយឲ្យដឹងគ្នាសិន " ។
Barcelona រដូវកាលនេះកំពុងឈរលេខ ៣ នៅតារាង La Ligaដោយមាន ៧៦ពិន្ទុ។ កាលពីពេលថ្មីៗនេះ សារព័ត៌មានអេស្ប៉ាញភាគច្រើននៅផ្នែកតំបន់កាតាឡាន់បានចុះផ្សាយថា លោក Hansi Flick គ្រូ Bayern Munich ជាជម្រើសទី១ របស់លោក Joan Laporta ប្រធានក្លឹប Barcelona ក្នុងការជំនួសលោក Koeman៕