- 2021-04-21 03:44:45
- បាល់ទះ
មកដឹងជីវៈប្រវត្តិទូចអង្គរក្ស ស្មាត់បាល់ទះល្បីខ្លាំងកាលពី១០ឆ្នាំមុន!
- 2021-04-21 03:44:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងជីវៈប្រវត្តិទូចអង្គរក្ស ស្មាត់បាល់ទះល្បីខ្លាំងកាលពី១០ឆ្នាំមុន!
ចន្លោះមិនឃើញ
ទូចអង្គរក្ស ចាប់ផ្ដើមលេងបាល់ខ្លាំងពេលរៀនថ្នាក់ទី១០ នៃវិទ្យាល័យឧដុង្គ នៅស្រុកកំណើតខេត្តកំពង់ស្ពឺ។ ទូចលេងឈ្នះអស់រៀមច្បងក្នុងសាលា រហូតដើរលេងតាមភូមិ និងមានសមត្ថភាពល្អឡើងៗ។
លុះប្រឡងបាក់ឌុបចប់ឆ្នាំ២០០៨ ស្មាត់ឈ្មោះកំណើត ផាត សុភ័ត្រ ក៏បាន មកហ្វឹកហាត់នៅក្លឹបកងពលធំអន្តាគមន៍លេខ៣ តាមរយៈភាកងពល និងឆ្លៀតបន្តការសិក្សាអាហាររូបករណ៍ ជំនាញអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យន័រតុន។
លេងឱ្យក្លឹបនេះស្មាត់វ័យ៣៣ឆ្នាំ ដណ្ដើមបានពានរង្វាន់បាល់ទះឆ្នេរខ្សាច់២ស្មើ ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ២ឆ្នាំជាប់គ្នាឆ្នាំ២០១៣ និងឆ្នាំ២០១៤។ ចំណែកការប្រកួតដណ្ដើមពានរង្វាន់បាល់ទះលើក្ដារ រៀបចំដោយក្រុមហ៊ុនស្រាបៀរលីអូ ឬ LEO Cup ទូចមិនធ្លាប់ជួយក្រុមលើកពានទេ គឺបានត្រឹមចំណាត់ថ្នាក់លេខបីប៉ុណ្ណោះ។
កំពុងលេងឱ្យកងពល ផាត សុភ័ក្រ បានជាប់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់នៅរវាងឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ហើយចេញប្រកួតពាននៅប្រទេសចិន មានជាង៤០ប្រទេស និងប្រទេសថៃមាន១០ប្រទេសចូលរួម។ យ៉ាងណា សុភ័ក្រ មិនបានឈ្នះពានអ្វីឡើយ ព្រោះសមត្ថភាពក្រុមនៅមានកម្រិត ត្រូវរៀនសូត្របន្ថែម។ ព្រោះរវល់នឹងការសិក្សា ខណៈបាល់ត្រូវហាត់ព្រឹកល្ងាច ផងនោះ ស្មាត់មកពីខេត្តកំពង់ស្ពឺក៏បានលាឈប់ពីជម្រើសជាតិ ត្រឹមឆ្នាំ២០១៤ តែម្ដង។
ក្នុងឆ្នាំ២០១៤ កីឡារករកម្ពស់ ១,៧៥ម៉ែត្រ បានចេញពីកងពលទៅលេងឱ្យក្លឹបបញ្ជាការដ្ឋានអង្គរក្ស និងជាប់ឈ្មោះទូចអង្គរក្សរហូតសព្វថ្ងៃ។ នៅក្លឹបនេះគេមិនបានលេងពានអ្វីឡើយ ព្រោះគ្មានការប្រកួតផ្លូវការណាមួយកើតឡើង ហើយក៏បានឈប់ពីអង្គរក្សបញ្ចប់អាជីពមួយនេះនៅត្រឹមឆ្នាំ២០១៦ ដ្បិតដកឃ្លារមិនរួចពីការងារ។
ការប្រកួតក្រៅផ្លូវការក្នុងស្រុក
និយាយទៅទូចអង្គរក្ស ចាប់ផ្ដើមឡើងខ្លាំងបំផុតនៅរវាងឆ្នាំ២០១១ ដល់ ២០១៦ ហើយសឹងតែគ្មានគូប្រកួតបីស្មើពេញសាច់។ ក្រោយៗមកម៉ាប់ឆ្វេង សុវណ្ណនាថឡើងដៃ ទើបមានការប្រកួតបីស្មើកើតឡើង ប៉ុន្តែកាលនោះទូចប្រាប់ថា កីឡាកររបស់ខ្លួនឡើងគីឡូអស់ហើយ នៅសល់តែខ្លួនម្នាក់ដែលរក្សារាងនៅដដែល។ ការប្រកួតមានឈ្នះចាញ់ឈ្នះចាញ់ ប៉ុន្តែភាគច្រើនទូចអង្គរក្ស ច្រើនតឱ្យគូប្រគួត ២-៣ ឬ ២-៤ ជាដើមជាពិសេសនៅតាមបណ្ដាខេត្ត។
ការប្រកួតក្រៅប្រទេស
ទូចអង្គរក្សត្រូវបានម្ចាស់ Sponsor នាំទៅលេងស៊ីលុយនៅក្រៅប្រទេសបីស្មើបួនស្មើដូចជានៅប្រទេសវៀតណាម ថៃ ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ចេញលេងនៅក្រៅប្រទេស ទូចលេងកម្រចាញ់ណាស់។
ចំណុចខ្លាំងរបស់ទូចអង្គរក្ស
ការវាយសេវា៖ ដោយធ្លាប់ជាកីឡាករជម្រើសជាតិឆ្នេរខ្សាច់ ទូចអង្គរក្សច្បាស់ប្រអប់។ គាត់គប់សេវាលឿន ស្រួច ហើយធ្ងន់។ ជាឧទាហរណ៍ចង់ខ្សែត្រង់ខ្សែត្រង់ ចង់ត្រាវែត្រាវែ មានចន្លោះកន្លែងណាទៅកន្លែងហ្នឹង អាចបញ្ជាបានដូចចិត្ត។
ការម៉ាត់៖ កាលទូចអង្គរក្សកំពុងពេញឡើង បាំងមួយបាំងពីរមិនមែនជាឧបសគ្គទេ គឺគាត់ម៉ាត់ច្បាស់ ដាច់ល្អ ហើយធ្ងន់។ ទូអង្គរក្សម៉ាត់មើលតាមរនាំង ហើយភាគច្រើនគាត់ចូលចិត្តវៃត្រាវែ។
ការបាំង៖ បើនិយាយពីបាំងទូចអង្គរក្សក៏បាំងល្អដែរ ពោលគឺគាត់មើលចង្កេះ។
ការការពារ (Libero) និងការចាប់សេវា៖ បើលេងបីស្មើគូខ្លាំងៗ ទូចអង្គរក្សច្រើនប្រើបាំងពីរ និងជើងក្រោមមួយ។ អ្នកសារ៉េជើងក្រោមគឺរូបគាត់ហ្នឹងឯង។ គាត់លឿន រហ័សរហួន ហើយចាប់សេវារឹងល្អ។
កម្រិតវប្បធម៌
ទូចបានបញ្ចប់ថ្នាក់ទី១២ នៃវិទ្យាល័យឧដុង្គឆ្នាំ២០០៨ និងបានរៀនអាហារូបករណ៍នៅសាកលវិទ្យាល័យន័រតុន ជំនាញអក្សរសាស្ត្រអង់គ្លេស។
ការងារ និងជីវិតគូ
ទូចអង្គរក្សបានរៀបការជាមួយភរិយាឆ្នាំ២០១៨ ដោយទទួលបានចំណងដៃកូនស្រីម្នាក់អាយុជាងមួយខួប។ បើអាជីវកម្មវិញទូចអង្គរក្ស មានតារាងបាល់ទះនិងហ្គារ៉ាស់សាំងមួយនៅឯស្រុកកំណើតរ។
គួរបញ្ជាក់ថាបន្ទាប់ពីជំនាន់លោកគ្រូសោមចំណាប់ គឺទូចអង្គរក្សនេះហើយ ចាប់ផ្ដើមឡើងកូដខ្លាំងបំផុត និងបន្តបន្ទាប់មកទៀតមានដាវញីឈ្មោល ម៉ាប់ឆ្វេង សុវណ្ណនាថ ស្មាត់រ៉ាអង្គរក្ស អធិរាជប្រអប់រាជ អធិរាជបាំងរស់ហាន់វ៉ា ស្មាត់យក្សមហាផ្ទៃ យុនស្រែស្រែ ឥន្ទ្រីពិឃាដឌូក អ្នកលេងផ្លែសេវាវ័យក្មេងរស់វេត និងស្មាត់កំពុងឡើងកូដ ធី ម៉េងហ៊ួង វ័យ១៩ឆ្នាំរបស់ក្លឹបក្រសួងមហាផ្ទៃ៕