/603ced2c5386c_1614605580_medium.jpg)
- 2021-03-01 13:37:11
- បាល់ទាត់
De Geaថា Man Utd ត្រូវតែខំឲ្យខ្លាំងទៀត បើចង់ឈ្នះពានលីគកំពូល
- 2021-03-01 13:37:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Geaថា Man Utd ត្រូវតែខំឲ្យខ្លាំងទៀត បើចង់ឈ្នះពានលីគកំពូល
ចន្លោះមិនឃើញ
អ្នកចាំទីក្លឹប Manchester United កីឡាករ David de Gea បាននិយាយក្រោយប្រកួតស្មើក្លឹប Chelsea ក្នុងលទ្ធផលសូន្យស្មើនៅក្នុងថ្ងៃនេះថា បើក្លឹបគេចង់ឈ្នះពានលីគកំពូលអីហ្នឹង ទាល់តែខំឲ្យខ្លាំងជាងហ្នឹងទៀត។
De Gea បាននិយាយថា៖" ខ្ញុំគិតថាប្រកួតស្មើនឹង Chelsea ក្នុងថ្ងៃនេះវាល្អហើយ តែបើយើងចង់បានល្អជាងហ្នឹង ចង់ឈ្នះពានធម្មតា ពានលីគកំពូលអីហ្នឹង យើងត្រូវតែធ្វើម៉េចឲ្យឈ្នះក្លឹបអញ្ចឹងៗ ត្រូវតែខំឲ្យខ្លាំងទៀត "។
កីឡាករនេះបានបន្តថា៖" និយាយទៅយើងអត់សូវមានឱកាសរកគ្រាប់បាល់ម៉ានទេ ហើយយើងក៏មិនបង្កើតវាដែរ។ យើងបាត់ឱកាសច្រើនដែរនៅក្នុងប្រកួតហ្នឹងយ៉ាងណាយើងលេងទប់បានល្អ។ បើធៀបនឹង Chelsea វិញគេមានឱកាសច្រើនណាស់ តែគេធ្វើអត់បានដែរ "។
គួរបញ្ជាក់ផងដែរថា Man Utd កំពុងស្ថិតក្នុងចំណាត់លេខ២ នៅក្នុងការប្រកួតពាន Premier League ដោយមាន ៥០ពិន្ទុ៕