/Football-17/5fed70b4ed9f2_1609396380_medium.jpg)
- 2020-12-31 06:37:36
- បាល់ទាត់
De Gea ថា សមត្ថភាព Man Utd បច្ចុប្បន្នល្មមឈ្នះពាន Premier League
- 2020-12-31 06:37:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Gea ថា សមត្ថភាព Man Utd បច្ចុប្បន្នល្មមឈ្នះពាន Premier League
ចន្លោះមិនឃើញ
អ្នកចាំទី David de Gea ជឿជាក់ថាសមត្ថភាពសមាជិកក្រុម Manchester United នាពេលបច្ចុប្បន្ននេះ ល្មមសម្រាប់ការឈ្នះពានរង្វាន់ English Premier League ហើយ។
បិសាចក្រហម ប៉ះក្រុមកំពូលទាំង៩ ឈ្នះបាន៧ប្រកួតទៅហើយកាលពីពេលកន្លងទៅនេះ។ ស្របពេលពួកគេក៏ឈរនៅលេខ២ក្នុងតារាង ហើយសល់១ប្រកួតក្នុងដៃថែមទៀត។ ប្រសិនបើអាចឈ្នះ១ប្រកួតនោះបាន នឹងមានពិន្ទុស្មើជាមួយក្រុមកំពូលតារាង Liverpool ដែរហើយ។
ជាមួយការធ្វើបានល្អនេះដែរ De Gea បាននិយាយថាសមត្ថភាព Man Utd បច្ចុប្បន្ននេះ គឺមិនខ្លាចក្រុមណានោះទេ។ បិសាចក្រហម មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈ្នះពានរង្វាន់បាននៅរដូវកាលនេះ។ វាជាគោលដៅសម្រាប់ក្រុម Man Utd និងជាអត្តសញ្ញាណរបស់ក្រុមដែលទាមទារឈ្នះពានរង្វាន់តែម្ដងនារដូវកាលនេះ៕