/5feb102f43760_1609240620_medium.jpg)
- 2020-12-29 12:27:38
- បាល់ទាត់
Lampard ទទួលស្គាល់ថា Chelsea ពិតជាលេងអត់ល្អមែន នៅរដូវកាលនេះ
- 2020-12-29 12:27:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lampard ទទួលស្គាល់ថា Chelsea ពិតជាលេងអត់ល្អមែន នៅរដូវកាលនេះ
ចន្លោះមិនឃើញ
លោក Frank Lampard អ្នកចាត់ការក្លឹប Chelsea បាននិយាយបន្ទាប់ពីប្រកួតស្មើនឹងក្លឹប Aston Villa ក្នុងលទ្ធផល ១-១ នៅថ្ងៃនេះថា លោកទទួលស្គាល់ ក្លឹបលោកពិតជា ធ្វើមិនបានល្អមែននៅក្នុងរដូវកាលនេះ។
លោក Lampard បាននិយាយថា៖" ទោះប្រកួតខាងលើស្មើមែន តែការលេងរបស់កីឡាករល្អធ្វើបានល្អ។ យើងគួរតែឈ្នះការប្រកួតតែយើងធ្វើអត់បាន។ យើងពិតជាពិបាករកគ្រាប់បាល់បន្ថែមមែន តែយ៉ាងណាយើងនឹងខិតខំ យើងនឹងល្អប្រសើរជាងនេះ "។
លោកបានបន្តថា៖" នៅក្នុងរដូវកាលនេះខ្ញុំទទួលស្គាល់ ក្លឹបយើងធ្វើមិនបានល្អទេ យើងពិបាកនឹងយកឈ្នះគេណាស់ តែខ្ញុំដឹងកែម៉េចហើយ "។
គួរបញ្ជាក់ផងដែរថា នៅក្នុងរដូវកាលឆ្នាំ ២០២០/២១នេះ នៅក្នុងការប្រកួត ៥ដងនៅ Premier League ក្លឹប Chelsea ទទួលជ័យជំនះបានតែ ១ដងប៉ុណ្ណោះ៕