• 2020-08-06 09:16:46
  • កីឡា​ផ្សេង​ៗ

Derrick៖​ បើ​ល្បុក្កតោ​ ជាប់​ជា​បេតិកភណ្ឌ​អរូបី​ពិភពលោក​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្តព្រោះ​ជា​របស់​ខ្មែរ​

  • 2020-08-06 09:16:46
  • ចំនួនមតិ 2 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ល្បុក្កតោ​ Derrick​ ថា​បើ​ក្បាច់​គុន​នេះ​បាន​ជាប់​ជា​ បេតិកភណ្ឌ​អរូបី​ពិភពលោក​ មែន​នោះ​គឺ​លោក​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​បំផុត​ ណា​មួយ​វា​ជា​របស់​ខ្មែរ​ពិត​ប្រាកដ។​

រូបភាពលើកផេកសហព័ន្ធល្បុក្កតោ

Derrick​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​ស្រឡាញ់​គុន​ល្បុក្កតោ​នេះ​ខ្លាំង​មែនទែន​ ជា​ហេតុ​លៈបង់​ពេលវេលា​យ៉ាង​ច្រើន​មក​ហាត់​ក្បាច់គុន​នេះ។​ ដោយ​ដឹង​ថា​ឥលូវ​នេះ​សហព័ន្ធ​ក៏​ដូច​ជា​ NOCC​ កំពុង​ដំណើរការ​ដាក់​ឯកសារ​ស្នើ​សុំ​ដាក់​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​នេះ​ទៀត​គឺ​ពិត​ជា​សប្បាយរីករាយជាខ្លាំង។​

អ្នក​លេង​ក្បាច់​គុន​រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ លោក​ពិត​ជា​ចង់​ឲ្យ​ល្បុក្កតោ​ជាប់​ក្នុង​ការ​ស្នើសុំ​នេះ​ណាស់​ ព្រោះ​ក្បាច់​គុន​នេះ​ជា​របស់​ខ្មែរ​ និង​ចង់​ឲ្យ​ពិភពលោក​បាន​ស្គាល់​ក្បាច់គុន​ដ៏​ពិសេស​មួយ​នេះ​មាន​ប្រភព​មក​ពី​កម្ពុជា​ ជា​របស់​កម្ពុជា​ដូច​បណ្ដា​ក្បាច់​គុន​របស់​ប្រទេស​ផ្សេងៗ​ដែរ។​

កីឡាករ Derrick

បញ្ជាក់​ដែរ​ថា​ អង្គការ​យូនីស្ដូ​ នឹង​ផ្ដល់​ដំណឹង​ជូន​កម្ពុជា ​វគ្គដំបូងនៅ ​ខែ​៩​ ឆ្នាំ​២០២០​ ហើយ​ប្រកាស​លទ្ធផល​ចុង​ក្រោយ​​ជាប់​ ឬ​មិន​ជាប់ ​នៅ​ខែ​១១​ ចុង​ឆ្នាំ​នេះ​បន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់