• 2020-07-15 04:39:59
  • បាល់ទះ

​អេដមីន ជីងចក់ យក​សម្ភារៈ​កីឡា និង​​ថវិកា​មួយ​ចំនួន​ជូន​អង្គការ OM

  • 2020-07-15 04:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មើល​ឃើញ​ពីភាព​ខ្វះខាតរបស់​ក្មេងៗ​នៅ​អង្គការរប្រតិបត្តិការចល័ត (OM Cambodia) នៅ​សង្កាត់​នីរ៉ូត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាល​ពីព្រឹក​មិញ​នេះ លោកអេដមីនជីងចក់ បាន​យក​​សម្ភារៈកីឡា​មួយ​ចំនួនទៅ​ចែកជូនពួកគេ ដោយ​ក្នុង​នោះ​មានបាល់ ៥គ្រាប់ អាវកីឡា ៣០ឈុត ស្រោមដៃអ្នកចាំទី ១គូរ កែវទឹក 12H ១០កែវ និងថវិកា ចំនួន​១០០ដុល្លារ។

លោកអេដមីន ជីងចក់ បាន​ប្រាប់​ថាសម្ភារៈបន្តិចបន្តួច​នេះ ជា​ការ​រួម​ចំណែក​មួយ​ជួយ​ដល់​ប្អូនៗដែល​ខ្វះខាត ឱ្យ​ពួកគេ​ចូល​រួម​លេង​កីឡាឱ្យបានច្រើន ជៀសឆ្ងាយ​ពី​គ្រឿង​ញៀន ហើយ​ក៏​ជា​ចំណែក​តូចមួយ​ក្នុង​ការ​ ជួយ​លើក​ស្ទួយវិស័យកីឡានៅកម្ពុជា។

លោក ជីងចក់ បញ្ជាក់​បែប​នេះ ៖«គោលបំណងដោយ​មើលឃើញ​ការខ្វះខាត​ក្មេងៗនៅ​អង្គការ OM...ហើយ​គាត់​ស្នើសុំគាត់ចង់​បាន​សម្ភារៈ​ អ៊ីចឹង​ដោយមាន​ទឹកចិត្ត​ជំរុញ​និង​លើក​ស្ទួយ​វិស័យ​កីឡាជាតិ ក៏​ខ្ញុំ​បាន​ឧបត្ថម​...សំខាន់​គឺ​​ជា​ការ​រួម​ចំណែក​លើក​ស្ទួយ​ក្នុង​វិស័យ​កីឡា ហើយ​ណា​មួយ​ឃើញ​ប្អូនៗ​នៅ​ក្នុងអង្គការ OM ហ្នឹង​ គាត់​មាន​ការ​ខ្វះ​ខាត​ច្រើន អ៊ីចឹងខាងប្រធាន​អង្គការ​ក៏គាត់​ក៏បាន​ថ្លែង​អំណអរគុណដោយក្ដីរីករាយ ចំពោះ​ការ​ជួយ​នេះ...បើ​ទោះ​បី​ជា​វា​អត់​ច្រើន​ ប៉ុន្តែ​វា​ជា​ការ​ចែក​រំលែក​មួយក្នុង​នាម​យើង​ជា​ខ្មែរ​ដូច​គ្នា»។

លោក ជីងចក់ ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា ​លោក​នៅ​តែ​បន្ត​ធ្វើសម្មភាព​នេះ ដើម្បី​ជា​ផ្នែក​មួយ​រួម​ចំណែក​ជួយ​​ដល់​ក្មេងៗ និង​ការងារ​សង្គម​ផ្សេងទៀត និង​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជាឱ្យ​កាន់​តែ​ផុលផុស ទៅតាម​ស្ថានភាព​ និង​លទ្ធភាព​ជាក់ស្ដែង តាម​ដែលអាច​ធ្វើ​បាន​។

លោក ជីងចក់ បាន​បន្ថែម​ថា៖ «ដាច់​ខែ​នេះ​យើង​មាន​គ្រាប់​បាល់ 12H ​របស់យើង​ គេ​ឧបត្ថម្ភឱ្យ៥០០គ្រាប់ អ៊ីចឹងចាំធ្វើ Charity ទៅ​សាលា​ដែល​ខ្វះ​ខាត មាន​សម្ភារៈសិក្សាសៀវភៅ ប៊ិច កាតាប បាល់ទាត់​និង​ថវិកា​ខ្លះៗ ប៉ុន្តែយើងចង់ជួយ​ជិតៗ​ហ្នឹង​សិនប្រហែល​ជាយ​ក្រុង»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់