• 2020-06-09 04:56:41
  • បាល់ទាត់

កីឡាករ ​មាន​ជាង​គេ​លើ​លោក​ រក​បាន​ត្រឹម​ ១ពាន់​ដុល្លារ​ប៉ុណ្ណោះ​ ក្នុង​មួយ​សប្ដាហ៍

  • 2020-06-09 04:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ Faiq Bolkiah ​ខ្សែ​បម្រើ​ ​ថ្នាល​យុវជន​ក្លឹប​ Leicester City ជា​កីឡាករ​ ដែល​រក​ចំណូល​បាន​ត្រឹម​ ១,០០០ពាន់​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ តែ​មាន​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​សរុប​ដល់​ទៅ​ ២០ពាន់​ដុល្លារ​ឯណោះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Casino

ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន​មហាសាល​បែប​នេះ​ បាន​ធ្វើ​ឲ្យ​ Faiq ជាប់​ឈ្មោះ​ជា​កីឡាករ​ ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ ក្នុង​ពិភព​លោក​។

យ៉ាង​ណា​មិញ​ លុយ​កាក់​ទាំង​អស់​នេះ​ មិន​មែន​ជា​អ្វី​ដែល​ខ្សែ​បម្រើ​សញ្ជាតិ​អាមេរិក​រូប​នេះ​រក​បាន​ទេ​ ទ្រព្យ​ទាំង​អស់​នេះ​ជា​ កេរមរតក​បាន​ពី​គ្រួសារ​របស់​ខ្លួន​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Faiq ជា​ក្មួយ​របស់​ ព្រះ​ចៅ​ស៊ុលតង់​ប្រ៊ុយណេ​ ម្ល៉ោះ​ហើយ​បាន​ជា​កីឡាករ​រូប​នេះ​ មាន​ទ្រព្យ​សម្បត្តិ​មហា​សាល​បែប​នេះ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់