- 2019-01-13 01:42:25
- បាល់ទាត់
Arjen Robben ទម្លាយពាក្យក្រោយ Hudson-Odoi នឹងពាក់អាវលេខ១០របស់ខ្លួននៅ Bayern Munich
- 2019-01-13 01:42:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arjen Robben ទម្លាយពាក្យក្រោយ Hudson-Odoi នឹងពាក់អាវលេខ១០របស់ខ្លួននៅ Bayern Munich
ចន្លោះមិនឃើញ
Chelsea ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនដើម្បីទទួលយកសំណើរបស់ក្រុម Bayern Munich សម្រាប់ Hudson-Odoi នៅក្នុងខែមករានេះដរាបណាក្លឹបនៅក្របខ័ណ្ឌ Bundesliga នឹងបញ្ចូលតម្លៃខ្លួនក្នុងកុងត្រាក្នុងករណី Chelsea ចង់ទិញ Odoi ត្រលប់មកវិញ។
Odoi កីឡាករវ័យ១៨ឆ្នាំរបស់អង់គ្លេសនឹងពាក្យអាវលេខ១០របស់ Arjen Robben នៅទឹកដី Allianz Arena ខណៈដែលខ្សែប្រយុទ្ធហូឡង់រូបនេះនឹងចាកចេញពី Bayern នៅពេលកិច្ចសន្យាផុតកំណត់នៅរដូវក្តៅនេះ។ នេះបើតាម Metro។
នៅពេលសួរអំពី Odoi កីឡាករ Robben វ័យ៣៤ឆ្នាំបានឆ្លើយថា "គាត់គឺជាកីឡាករ[វ័យក្មេង] ល្អបំផុតនៅអឺរ៉ុប។ ជាការល្អ នៅពេលអ្នកត្រូវបានគេផ្តល់ឱកាសឲ្យ អ្នកត្រូវតែក្តោបឱកាសនោះ។ សម្រាប់កីឡាករវ័យក្មេងក៏ដូចគ្នា។ ដំបូងអ្នកត្រូវបោះជំហានឲ្យធំ សម្រេចវាឲ្យបាន"។
“ក្លាយទៅជាកីឡាករអាជីពកម្រិតខ្ពស់បំផុត អ្នកត្រូវតែទៅលេងនៅក្លឹបធំ ហើយ យកកន្លែងអ្នកឲ្យបាន"។
Odoi ត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងល្អបំផុតមួយចេញពីថ្នាលយុវជន Chelsea ប៉ុន្តែខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ត្រូវបាន Maurizio Sarri ដាក់ឲ្យបង្ហាញខ្លួនចូលលេងក្នុងនាមជាកីឡារបម្រុងតែ១លើកគត់នៅ Premier League នៅរដូវកាលនេះ។
ក្លិប Bayern កំពុងព្យាយាមទាក់ទាញរូបគេឱ្យទៅលេងនៅអាល្លឺម៉ង់ ដោយបានដាក់សំណើទៅ Chelsea ៤លើកទៅហើយ ចុងក្រោយ ម្ចាស់ជើងឯក Bundesliga ហ៊ានឲ្យថ្លៃ ៣៥ លានផោន (៤៥ លានដុល្លារ) ដើម្បីនាំយក Odoi ពី Stamford Bridge។
ក្លឹបតោខៀវ Chelsea ត្រូវបានគេមើលឃើញថា កំពុងតែលេងល្បែងគ្រោះថ្នាក់ អាចបាត់បង់កីឡាករមានទេពកោសល្យម្នាក់ទៀត ដូចធ្លាប់បាត់បង់ Kevin De Bruyne, Romelu Lukaku និង Mohamed Salah ជាដើម៕