• 2020-03-24 04:00:12
  • វិភាគ

ក្លឹប​អង់គ្លេស​៣​ដែល​ចំណេញ​ពី​ការ​ពន្យារ​ពេល​របស់ Premier League

  • 2020-03-24 04:00:12
  • ចំនួនមតិ 3 | ចំនួនចែករំលែក 74

ចន្លោះមិនឃើញ

Premier League និង​ក្របខ័ណ្ឌ​បាល់ទាត់​អង់គ្លេស​គ្រប់​កម្រិត​បាន​សម្រេច​ពន្យារ​ពេល​ការ​ប្រកួត​ទាំង​អស់​ជា​ថ្មី​ម្ដង​ទៀត រហូត​ទៅ​ដល់​ថ្ងៃ​ទី៣០​ ខែ​មេសា​ឆ្នាំ២០២០​​ ទើប​ឲ្យ​មាន​ការ​ប្រកួត​ជា​ធម្មតា​វិញ​។

​​សេចក្ដី​សម្រេច​លើក​មុន​ បាន​លើក​ការ​​ប្រកួត​ទាំង​អស់​ត្រឹម​ថ្ងៃ​ទី​០៣​ ខែ​មេសា​ឆ្នាំ២០២០​ប៉ុណ្ណោះ​​ តែ​ដោយ​សារ​តែ​ ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូរ៉ូណា​មាន​ការ​កើន​ឡើង​ ដែល​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​។ មាន​ក្លឹប​អង់គ្លេស​៣​ ដែល​ចំណេញ​ខ្លាំង​ពី​ការ​លើក​ពេល​នេះ៖​

១. Liverpool៖

Liverpool កំពុង​ឈាន​ទៅ​រក​ការ​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ក្រោយ​ វ៉ា​ដាច់​ក្រុម​លេខ​២​ រហូត​២៥​ពិន្ទុ​។​ ទោះ​ជា​បាត់​បង់​ឱកាស​ឈ្នះ​ពាន​មាស​ក្រោយ​ចាញ់​ Watford ៣-០ ប៉ុន្តែ​ Liverpool នៅ​តែ​ចំណេញ​ពី​ការ​សម្រាក​មួយ​រយៈ​ធំ​នេះ​ ហើយ​អាច​ត្រៀម​លក្ខណៈ​លើក​ពាន​បំបែក​កំណត់ត្រា​១០០ពិន្ទុ​របស់​ City ដោយសារ​លោក​ Jurgen Klopp មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ពង្រឹង​កូន​ក្រុម​ឡើងវិញ​ឲ្យ​ការ​លេង​​វិល​ទៅ​រក​ទម្រង់​មុន​ខែ​មិនា។​

២. Tottenham៖

Tottenham Hotspur គ្មាន​សល់​អ្វី​ទៀត​ទេ​រដូវ​កាល​នេះ​ក្រោយ​ធ្លាក់​ចេញ​ពី​គ្រប់​កម្មវិធី Champions League, FA Cup និង​ League Cup។ ក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​ក្រុម​លោក​ Mourinho គឺ​កៅអី​ពាន​អឺរ៉ុប​រដូវកាល​ក្រោយ។​ Spurs ពី​ដំបូង​ដឹង​តែ​អស់​សង្ឃឹម​ដណ្ដើម​កៅអី​ Champions League បាត់​ទៅ​ហើយ​ដោយ​សារ​កីឡាករ​របួស​ច្រើន​ពេក​ប៉ុន្តែ​ស្របពេល​ Premier League សម្រាក​យូរ​ដូច្នេះ​ កូន​សោរ​សំខាន់​ដូចជា Harry Kane, Moussa Sissoko, Son Heung-min និង​ Steven Bergwijn សង្ឃឹម​អាច​ជា​ពី​របួស​ទាន់​ពេល។​

៣. Aston Villa៖

Aston Villa កំពុង​ឈរ​លេខ​១៩​ ស្ថិត​ក្នុង​តំបន់​ត្រូវ​កាត់​ចោល​ ពោល​គឺ​ចាញ់​ក្រុម​លេខ​១៧​ Watford ចំនួន​២​ពិន្ទុ។​ មិន​ខុស​ពី​ Spurs ក្រុម​លោក​ Dean Smith ធ្លាក់​ទម្រង់​លេង​ខ្លាំង​ដោយ​សារ​កីឡាករ​នឿយហត់​ និង​របួស។ ក្នុង​ករណី​នេះ​បើ​ Premier League សម្រាក​កាន់​តែ​យូរ​នោះ​នឹង​ល្អ​សម្រាប់​ Aston Villa ដើម្បី​រក្សា​​កម្លាំង​កីឡាករ​ដើម្បី​ប្រជែង​នៅ​លីគ​កំពូល​មួយ​រដូវ​កាល​ទៀត៕

អត្ថបទ៖ សៀនហួរ

មតិយោបល់