• 2019-05-27 08:51:40
  • វិភាគ

កំណត់ត្រា​អស់​ទាស់​ ៥ ដែល​ Messi បង្កើត​នៅ​រដូវ​កាល​នេះ​

  • 2019-05-27 08:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​កាល​ ២០១៨/២០១៩​ របស់​ Barcelona ត្រូវ​បាន​បញ្ចប់​ត្រឹម​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ គឺ​នៅ​រាត្រី​ដែល​ពួកគេ​បាន​លេង​ចាញ់​ Valencia ២-១ អស់​ពាន​ Copa del Rey។

នេះ​គឺ​ជា​ការ​របូត​ពាន​សំខាន់​លើក​ទី​ពីរ​របស់​ក្រុម​យក្ស​កាតាឡាន់​ បន្ទាប់​ពី​ចាញ់​ Liverpool នៅ​ Champions League យ៉ាង​គួរ​ឲ្យ​ឈឺ​ចាប់។​ យ៉ាង​ណា​ពួកគេ​នៅ​តែ​ពួកគេ​នៅ​តែ​អាច​ការពារ​ជើង​ឯក​ក្របខ័ណ្ឌ​ La Liga បាន​ហើយ​ Lionel Messi បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ក្នុង​អាជីព​។​​

ប្រធាន​ក្រុម​សញ្ជាតិ​អាហ្សង់ទីន​បាន​បង្កើត​កំណត់ត្រា​សំខាន់​៥​ដែល​មាន​ដូចជា៖

១. Messi គឺជា​កីឡាករ​ដំបូង​ដែល​រក​បាន​ចាប់​ពី​៤០​គ្រាប់​ នៅ​១០​រដូវ​កាល​ជាប់​ៗ​គ្នា។

២. Messi គឺ​ជា​កីឡាករ​ដែល​ឈ្នះ​ការ​ប្រកួត​នៅ​ La Liga ច្រើន​ជាង​នរណា​ទាំង​អស់​គឺ ៣៣៨​ដង​ក្នុង​៤៥២​ប្រកួត។

៣. Messi គឺ​ជា​កីឡាករ​លើក​ពាន​ច្រើន​បំផុត​នៅ Barca ក្នុង​នោះ​ពាន​ធំ​៩១​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​គឺ Messi លើក​បាន​៣៤​ពាន។

៤. Messi ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​ស៊ុត​នៅ Copa del Rey វគ្គ​ផ្ដាច់ព្រ័ត្រ​៦​រដូវ​កាល​ផ្សេង​គ្នា។​​

៥. រាប់​ទាំង​រដូវ​កាល​នេះ​ផង​ Messi បាន​ឈ្នះ​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់៕ ​

ប្រភព៖ Marca អត្ថបទ៖ វិរ័ត្ន

មតិយោបល់