ខេមរិន្ទ និង ប៊ុនហៀង ជម្រុះចេញពីបញ្ជីត្រៀម AFF Suzuki Cup
សមាជិកមកពីក្លឹបក្រសួងការពារជាតិ២នាក់ គឺ ខែក ខេមរិន្ទ និង រ៉ឹង ប៊ុនហៀង ត្រូវជម្រុះចេញពីក្រុមជម្រើសជាតិកម្ពុជាដែលពេលនេះនៅសល់កីឡាករ២៤នាក់ដើម្បីត្រៀមខ្លួនប្រកួតវគ្គជម្រុះពានរង្វាន់តំបន់ AFF Suzuki Cup 2016 ដែលនឹងចាប់ផ្តើមនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ។