- 2017-10-18 02:36:06
- ប្រដាល់
មាស ម៉ើ សំ ថារ័ត្ន នឹងឡើងបង្ហាញសមត្ថភាពសាជាថ្មីនៅថៃដើមខែវិច្ឆិកានេះ
- 2017-10-18 02:36:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស ម៉ើ សំ ថារ័ត្ន នឹងឡើងបង្ហាញសមត្ថភាពសាជាថ្មីនៅថៃដើមខែវិច្ឆិកានេះ
ចន្លោះមិនឃើញ
ក្លឹបប្រដាល់ Cambodian Top Team នឹងត្រូវបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនចំនួន៤រូប ដើម្បីតតាំងប្រជែងយកជ័យជម្នះនៅពីរប្រទេសផ្សេងគ្នានាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុននេះ។
បើតាមការឲ្យដឹងពីលោក ហ៊ុន ចាន់រាជ ដែលជាគ្រូបង្វឹកក្លឹបប្រដាល់ MMA Cambodian Top Team លើកឡើងថា នៅថ្ងៃទី៤ ដើមខែវិច្ឆិកានេះ លោកនឹងបញ្ជូនកូនសិស្ស៤រូបទៅប្រកួតនៅប្រទេសថៃ និងប្រទេសភូមា។ កីឡាករជើងខ្លាំងរបស់កម្ពុជា មាស ម៉ើ គុជសារ ចាន់រាជ និងកីឡាការិនី សំ ថារ័ត្ន ត្រូវប្រកួតនៅប្រទេសថៃក្នុងកម្មវិធី Full Medal Dojo ចំណែកថ្ងៃទី៤ ដដែលនោះកូនសិស្សរបស់លោកម្នាក់ទៀត គឺកីឡាករ រិន សារ័ត្ន ក៏ត្រូវឡើងសង្វៀន world Lethwei Championship( WLC) ផងដែរ ប៉ុន្តែនៅឯប្រទេសភូមានោះទេ ត្រូវប៉ះជាមួយកីឡាករម្ចាស់ផ្ទះតែម្ដង។
គូរំលឹកថាក្លឹបប្រដាល់ Cambodian Top Team ជាក្លឹប MMA មួយដែលមានសកម្មភាពខ្លាំងជាងគេនៅកម្ពុជាដែលបានបញ្ជូនកីឡាករទៅចូលរួមប្រកួតក្នុងទ្រុងនៅឯក្រៅប្រទេសដូចជា One Championship Full Medal Dojo និងកម្មវិធីផ្សេងៗមួយចំនួនទៀត ហើយកីឡាករច្រើនរូបណាស់ដែលបានចេញទៅប្រកួតនិងបានស្គាល់ប្រទេសគេតាមរយៈក្លឹបប្រដាល់មួយនេះ៕