- ពុធ, 30 សីហា 2017 00:53
- ប្រដាល់
ម៉ឺន សុភា ប្រាប់ហេតុផលមិនអាចវ៉ៃឈ្នះថៃ យកមេដាយមាស
- ពុធ, 30 សីហា 2017 00:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ឺន សុភា ប្រាប់ហេតុផលមិនអាចវ៉ៃឈ្នះថៃ យកមេដាយមាស
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ ម៉ឺន សុភា មិនបានយកឈ្នះកីឡាករថៃនៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសនោះទេ នៅព្រឹត្តិការណ៍ស៊ីហ្គេមកាលពីល្ងាចម្សិលមិញនេះ ពោលគឺបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។
ចំពោះមូលហេតុដែលចាញ់នេះដែរ សុភា បានប្រាប់ថាកីឡាករថៃមានបច្ចេកទេសខ្ពស់ពេក។ ថៃវាយបានមុនខ្លួនរហូត ខណៈដែលកណ្ដាប់ដៃរបស់ថៃវិញវាយបានពេញៗល្អ រូបគេឃើញដែរប៉ុន្តែគេចមិនទាន់នោះទេ។ មួយវិញទៀត ប្រកួតចុងក្រោយនេះ ម៉ឺន សុភា មានបញ្ហាឈឺដៃនិងជើងបន្តិចបន្តួចផងដែរ ទើបបណ្ដាលឱ្យការវាយមិនអស់ពីកម្លាំង និងមិនចំគោលដៅដូចអ្វីដែលត្រូវការ។
សម្រាប់ប្រភេទកីឡាករប្រដាល់សេរីនេះដែរ កម្ពុជាបញ្ជូនមក៥នាក់ បានមេដាយ៤នាក់គឺ ឃឹម ឌីម៉ា មេដាយមាស ម៉ឺន សុភា មេដាយប្រាក់ និងឡៅ ចិត្រា វ៉ាន់ វឿន បានមេដាយសំរឹទ្ធ។ ដោយឡែក សម្រាប់ មឿន សុខហ៊ុច វិញមិនទទួលបានមេដាយនោះទេ ព្រោះរូបគេធ្លាក់នៅត្រឹមវគ្គជម្រុះ៕