• 2017-08-18 02:19:39
  • បាល់ទាត់

Leonardo ថា ​កូន​ក្រុម​នៅ​ខ្សោយ​ប្រព័ន្ធ​ប្រយុទ្ធ​

  • 2017-08-18 02:19:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​វៀតណាម ៤-១ កាល​ពី​ម្សិល​មិញ​​នេះ​​លោក Leonardo Vitorino គ្រូ​បង្វឹក​ U22 កម្ពុជា​បាន​សរសើរ​​ក្រុម​វៀតណាម​ជា​ក្រុម​​ដ៏​ខ្លាំង និង​បង្ហាញ​ចំណុច​ខ្វះខាត​នៃ​ក្រុម​របស់​ខ្លួន​នៅ​តំបន់​ប្រយុទ្ធ​។

លោក Leonardo Vitorino

​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល B នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​ ក្រុម ​U22 ​កម្ពុជា ​មិន​ទាន់​រក​បាន ១​ពិន្ទុ​​ឡើយ​ ឆ្លង​កាត់​ពីរ​ប្រកួត​កន្លង​មក​ ដោយ​​ប្រកួត​ទី​១​ចាញ់​ U22 ហ្វីលីពីន ២-០ និង បរាជ័យ​ក្រោម​ថ្វី​ជើង​វៀតណាម​​​ម្សិល​មិញ​នេះ។

​​ក្រោយ​​ចាញ់​វៀតណាម​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា ​វៀតណាម​ជា​ក្រុម​​ដ៏​ខ្លាំង​ ហើយ​កីឡាករ​របស់​គេ​​​លេង​ពោរពេញ​ដោយ​ទំនុក​ចិត្ត និង​​បច្ចេកទេស​​ខ្ពស់​។ ពួក​គេ​មាន​បទ​ពិសោធ​ច្រើន ថែម​ទាំង​បាន​ឆ្លង​កាត់​ការ​ចូល​រួម​ប្រកួត​ World Cup ​​ក្រោម​អាយុ​​២០​ឆ្នាំ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទៀត​ផង។

​លោក​បន្ថែម​ថា ​បើ​មើល​ទៅ​កាន់​ប្រព័ន្ធ​​​ប្រយុទ្ធ​របស់​ខ្លួន ​ហាក់​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន ដែល​លោក​ត្រូវ​ការ​ពេល​វេលា​ដើម្បី​​រៀប​ចំ​បន្ថែម​ទៀត។ ​​​​ប៉ុន្តែ​សម្រាប់​ទិស​ដៅ​របស់​​លោកមក​ដឹក​នាំ​កម្ពុជា​ ដើម្បី​អភិវឌ្ឍន៍​ពួក​គេ​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​ក្នុង​​គោល​ដៅ​យូរ​អង្វែង​៕

ក្រុម U22 កម្ពុជា (រូប​ថត៖ FFC)

ស្រា​បៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើង​បេះ​ដូង​យើង៕

ខាង​ក្រោម​នេះ​ជា​ការ​ប្រកួត​បន្ទាប់​របស់​កម្ពុជា៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់