- 2017-07-21 04:07:05
- ប្រដាល់
រំជួលចិត្ត ខ្សែជីវិត សុខហ៊ុច ពីកម្មករសំណង់បាន៦ពាន់រៀល១ថ្ងៃ ក្លាយជាអ្នកកីឡាល្បីលំដាប់ប្រទេស
- 2017-07-21 04:07:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំជួលចិត្ត ខ្សែជីវិត សុខហ៊ុច ពីកម្មករសំណង់បាន៦ពាន់រៀល១ថ្ងៃ ក្លាយជាអ្នកកីឡាល្បីលំដាប់ប្រទេស
ចន្លោះមិនឃើញ
អ្នកប្រដាល់កំពុងមានឈ្មោះបោះសំឡេង និងជាកីឡាករប្រដាល់គុនខ្មែរជម្រើសជាតិកម្ពុជា មឿន សុខហ៊ុច មានប្រវត្តិជូរចត់តស៊ូយ៉ាងច្រើន ទម្រាំល្បីឈ្មោះដល់សព្វថ្ងៃ ទន្ទឹមនឹងនោះរូបគេមានបងប្អូនបង្កើតរហូតដល់ទៅ១២នាក់ ហើយធ្លាប់ធ្វើជាកម្មករសំណង់មួយថ្ងៃ៦ពាន់រៀលនាកំឡុងឆ្នាំ២០០៧។
ជើងខ្លាំងជំនាញទាត់រូបនេះមានស្រុកកំណើតនៅភូមិមហាលាភ ឃុំរកាកោង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានអាយុ២៤ឆ្នាំ។ ឪពុកឈ្មោះ មឿន ម្ដាយឈ្មោះ រឿន អ្នកមានគុណទាំងពីរមានមុខរបរជាកសិករ មានបងប្អូនបង្កើត១២នាក់ ខ្លួនជាកូនទី១១ក្នុងគ្រួសារ។ បច្ចុប្បន្ន សុខហ៊ុច បានរៀបការរួចហើយ និងមានកូនមួយក្នុងបន្ទុក។ គោលបំណងទៅថ្ងៃអនាគតចង់បើកក្លឹបប្រដាល់។
ដោយសារគ្រួសារមានជីវភាពក្រីក្រ និងមានបងប្អូនច្រើនផងនោះ សុខហ៊ុច ត្រូវបង្ខំចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់ទី៤នៅសាលាបឋមសិក្សាដំណាក់ព្រីងត្រឹមអាយុ១៤ឆ្នាំ ដើម្បីមករកការងារធ្វើនៅភ្នំពេញនាកំឡុងឆ្នាំ២០០៧។ ការងារដំបូងដែល សុខហ៊ុច ចូលធ្វើនៅភ្នំពេញគឺជាកម្មករសំណង់ ដោយរកចំណូលបានមួយថ្ងៃ៦ពាន់រៀល។
ធ្វើជាកម្មករសំណង់ប្រមាណជិត១ឆ្នាំកុមារា សុខហ៊ុច ក៏បែកគំនិតលួចលាក់ចូលហាត់ប្រដាល់នៅក្លឹបក្លឹបពុធសេរីវង់ ដោយបិទបាំងមិនឲ្យគ្រួសារដឹងឡើយ។ បន្ទាប់ពីហ្វឹកហាត់បានប្រមាណជិតមួយឆ្នាំក៏ចាប់ផ្ដើមឈានជើងចូលសង្វៀនដោយវ៉ៃជាគូបើកឆាក។ ការតស៊ូឡើងសង្វៀនរបស់អ្នកប្រដាល់មកពីកំពង់ចាមរូបនេះរហូតដល់ឆ្នាំ២០១៦ ទើបអាចមានឈ្មោះបោះសំឡេងខ្លាំង ពិសេសក្រោយពេលរូបគេដណ្ដើមបានខ្សែក្រវាត់ប្រាក់ Max Muay Thai ។
ជើងខ្លាំងមកពីខេត្តកំពង់ចាមរូបនេះ នឹងត្រូវហោះទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៧ នេះនៅទឹកដីប្រទេសម៉ាឡេស៊ីនាចន្លោះពីថ្ងៃទី១៩ ដល់ ៣០ ខែសីហា ឆ្នាំ២០១៧ ដោយប្រកួតក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម៕
ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង