- 2017-07-19 03:48:36
- ប្រដាល់
អ៊ុំ ចំរើន៖ មានសង្វៀនច្រើន កីឡាករសប្បាយចិត្តនិឹងឡើងប្រកួត
- 2017-07-19 03:48:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ ចំរើន៖ មានសង្វៀនច្រើន កីឡាករសប្បាយចិត្តនិឹងឡើងប្រកួត
ចន្លោះមិនឃើញ
កីឡាករប្រដាល់មកពីខណ្ឌដង្កោ អ៊ុំ ចំរើន ថាការរីកដុះដាលសង្វៀនប្រកួតជាបន្តបន្ទាប់ដូចនេះ ជាការល្អមួយសម្រាប់កីឡាករ កីឡាការិនីគ្រប់រូបមានឱកាសច្រើនសម្រាប់ឡើងប្រកួតទទួលបានប្រាក់ចំណូលដោះស្រាយជីវភាពបានប្រសើរជាងមុន។
កីឡាករ អ៊ុំ ចំរើន បានប្រាប់ឲ្យដឹងថា កាលណាមានកម្មវិធីប្រកួតតាមសង្វៀនច្រើនដូចនេះ ជាឱកាសដល់កីឡាករក្មេងៗខំប្រឹងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីបានឡើងប្រកួតនៅតាមស្ថានីយទូរទស្សន៍នានាជាហេតុធ្វើឲ្យពួកគេរឹតតែខ្លាំង។ មានកីឡាករច្រើន ហើយមានសង្វៀនច្រើនទៀតនោះ គឺធ្វើឲ្យពួកគេបានប្រកួតញឹកញាប់ កាលណាបានឡើងសង្វៀនច្រើនក៏បានប្រាក់ច្រើន សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ឬអាចធ្វើឲ្យជីវភាពរឹតតែប្រសើរជាងមុន។ បើពីមុនមានកីឡាករច្រើន តែមិនសូវមានប៉ុស្តិ៍សម្រាប់ឡើងប្រកួត ធ្វើឲ្យពួកគេមិនសូវជាចង់ហ្វឹកហាត់ និងជីវភាពលំបាកខ្លះព្រោះប្រកួតបានតិចតួច រកលុយបានតិចតួចដែរ។
កីឡាករក្រមុំតែងខ្លួនរូបនេះបន្តថា កាលពីមុនកីឡាករខ្លួនឯងដើរសុំប៉ុស្តិ៍គេឡើងប្រកួត តែឥលូវឲ្យតែពួកគេមានសមត្ថភាព ប្រកួតបានល្អនោះ ខាងស្ថានីយទូរទស្សន៍នឹងសុំយកទៅប្រកួតតាមប៉ុស្តិ៍ ឬសង្វៀនរបស់គេតែម្ដង។ ចំរើន ក៏បានដាស់តឿនដល់កីឡាករផ្សេងៗ ក៏កុំឲ្យភ្លេចខ្លួនឬធ្វេសប្រហែសមិនខំប្រឹងហ្វឹកហាត់ឲ្យសោះ ព្រោះបើកីឡាករប្រកួតមិនល្អនោះ ទោះមានសង្វៀនច្រើនក៏គេមិនយកទៅប្រកួតនោះដែរ។
កាលពីថ្ងៃអាទិត្យ ទី១៦ កន្លងទៅនេះទូរទស្សន៍ CNC ទើបបង្កើតសង្វៀនប្រដាល់ថ្មីមួយទៀត ហើយសម្រាប់សង្វៀនទាំងអស់រួមមាន ស្ថានីយទូរទស្សន៍ PNN ១សង្វៀន CNC ៣សង្វៀន MYTV ១សង្វៀន បាយ័ន ៤សង្វៀន TV5 ១សង្វៀន និង អាស៊ីអាគ្នេយ៍ ៤សង្វៀនផងដែរ សរុបទាំងអស់ ១៤សង្វៀនប្រកួត៕