- 2017-07-16 08:43:19
- ប្រដាល់
សង្វៀនថ្មីមួយទៀតរបស់ CNC ដាក់គូអន្តរជាតិរាល់សប្ដាហ៍
- 2017-07-16 08:43:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្វៀនថ្មីមួយទៀតរបស់ CNC ដាក់គូអន្តរជាតិរាល់សប្ដាហ៍
ចន្លោះមិនឃើញ
សង្វៀនប្រដាល់ថ្មីមួយទៀតរបស់ទូរទស្សន៍ CNC បានប្រកាសបើកកាលពីព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះហើយ សម្រាប់ការប្រកួតរៀងរាល់សប្ដាហ៍នឹងមានគូមិត្តភាពអន្តរជាតិជាប្រចាំ។
លោក ហួរ រតនៈ តំណាងឲ្យអគ្គនាយកស្ថានីយទូរទស្សន៍ CNC លើកឡើងថា សម្រាប់កម្មវិធីប្រដាល់ "កំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែក ISI PALM” ជាកម្មវិធីថ្មីមួយទៀតរបស់ CNC ហើយកម្មវិធីនេះបង្កើតឡើងដើម្បីជួយលើកស្ទួយវិស័យប្រដាល់គុនខ្មែរឲ្យមានការរីកចម្រើនបន្ថែមទៀត។ តាមរយៈកម្មវិធីប្រដាល់នេះដែរ ក៏អាចជួយបង្កើនប្រាក់ចំណូលដល់កីឡាករបានមួយកម្រិតទៀត និងពិសេសទៀតនោះ អាចជួយយុវជនឲ្យងាកមកលេងកីឡាដើម្បីសុខភាព និងអាចជៀសផុតពីអំពើអបាយមុខ ដូចជាសេពគ្រឿនញៀនជាដើម។
ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ក៏បានឲ្យដឹងក្នុងឱកាសនោះដែរថា ចំពោះសង្វៀនថ្មីរបស់ CNCនេះ ជាការប្រកួតដ៏សំខាន់មួយដែលមានគូអន្តរជាតិរាល់សប្ដាហ៍ ហើយជាសង្វៀនដែលទស្សនិកជនគ្រប់រូបចង់ទស្សនា។ ដូចនេះលោកក៏ស្នើដល់អនុគណៈកម្មាធិការផ្គូផ្គងឲ្យធ្វើការដោយប្រុងប្រយ័ត្នរាល់ពេលផ្គូផ្គងកីឡាករ ដូចជាទម្ងន់ កម្ពស់ និងសមត្ថភាពប្រកួត ឲ្យបានប្រហាក់ប្រហែលគ្នាទើបប្រកួតទៅល្អមើល។ ចំពោះខាងផ្នែកគណៈកម្មាធិការពិនិត្យសុខភាពក៏ដូចគ្នាដែរ គឺត្រូវពិនិត្យសុខភាពកីឡាករ ទាំងកម្ពុជា និងកីឡាករអន្តរជាតិ ឲ្យបានល្អថាពិតជាមានសុខភាពល្អអាចឡើងប្រកួតបាន។ ពេលចប់ពីប្រកួត ពិតជាមានសុខភាពល្អ រីឯគណៈកម្មាធិការចៅក្រមឲ្យពិន្ទុនិងការកាត់សេចក្ដី ក៏ត្រូវយុត្តិធម៌មិនលំអៀងទៅខាងណា ឬប្រកាន់បក្សពួកនោះទេ ទើបកម្មវិធីនេះដំណើរការយ៉ាងរលូននិងល្អទៅបាន។
នេះជាកម្មវិធីប្រដាល់នេះធ្វើឡើងរាល់ថ្ងៃអាទិត្យ ចាប់ពិម៉ោង ១១ព្រឹក ហើយនេះជាសង្វៀនទី៣ហើយសម្រាប់សង្វៀនទូរទស្សន៍ CNC ខណៈពីរសង្វៀនទៀតនោះគឺរសៀលថ្ងៃសៅរ៍ និង រសៀលថ្ងៃអាទិត្យ។ គូអន្តរជាតិបើកឆាកនាព្រឹកមិញនេះមានកីឡាករ ពៅ សក្តិសិទ ចាញ់ពិន្ទុកីឡាករថៃ និង អ៊ុំ ចំរើន ត្រូវអាជ្ញាកណ្ដាលបញ្ឈប់នៅទឹកទី៣ ដោយមិនអាចប្រកួតតទៀតបាន៕