• 2017-07-04 04:19:36
  • ប្រដាល់

សំ​ ថារ័ត្ន៖​ ឈ្នះ​ការ​ប្រកួត​នៅ​ថៃ​ដោយ​សារឮ​ពាក្យ​ «Cambodia Go Go»

  • 2017-07-04 04:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ក្បាច់​គុន​និង​ជា​តារា​សម្ដែង​ភាពយន្ត​ សំ​ ថារ័ត្ន​ ថា​ជ័យជម្នះ​នា​ការ​ប្រកួត​ក្នុង​ទ្រុង​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១ ​កក្កដា​ នេះ​បាន​មក​ពី​អ្នក​គាំទ្រ ​ក៏​ដូចជា​គ្រូ​បង្វឹក​និង​មិត្ត​រួម​អាជីព​ផ្ដល់​កម្លាំង​ចិត្ត​ដល់​រូប​គេ។​

កីឡា​ការិនី​ សំ​ ថារ័ត្ន​

កីឡា​ការិនី​ សំ​ ថារ័ត្ន​ បាន​លើក​ឡើង​ថា​ ជ័យជម្នះ​លើ​កីឡា​ការិនី​ថៃ​នេះ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​ នៅ​ទឹក​ទី១​ និង​ទី២​ វា​ស្ទើរ​តែ​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​របស់​កម្ពុជា​ខាង​លើ​ចង់​បោះ​បង់​ចោល​ ព្រោះ​ដៃ​គូ​របស់​គេ​មាន​កម្លាំង​ខ្លាំង​ជាង​និង​ដៃ​ជើង​ក៏​ធ្ងន់​ជាង​ទៀត។​ វា​រឹតតែ​ពិបាក​វ៉ៃ​ទៀត​ផង​នៅ​ពេល​ជួប​ដៃ​គូ​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​ដូចនេះ។​

ម្ចាស់​មេដាយ​សំរឹទ្ធ​ Beach Game​ បន្ត​ទៀត​ថា​ ដោយ​លឺ​និង​មាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ទស្សនា​នៅ​ទីនោះ​ជា​ពិសេស​បរទេស​ ដែល​ស្រែក​ឲ្យ​កម្លាំង​ចិត្ត​ ហើយ​ការ​ប្រកួត​នេះ​ខ្លួន​តំណាង​ប្រទេស​កម្ពុជា​ទៀត​នោះ​ ទើប​ជំរុញ​ឲ្យ​គេមិន​អាច​បោះបង់​ហើយ​រឹតតែ​តស៊ូ​ប្រកួត​ឲ្យ​រហូត​ឈ្នះ​ដូចនេះ។​

កីឡា​ការិនី​ សំ​ ថារ័ត្ន​

អ្នក​ដឹកនាំ​កីឡាករ​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​កម្មវិធី​ Full Metal Dojo​ ដោយ​លោក​គ្រូ​ ហ៊ុន​ ចាន់រាជ​ គ្រូ​បង្វឹក​ក្លឹប​ប្រដាល់​ Cambodia Top Team។​ សម្រាប់​ការ​ប្រកួត​ក្នុង​ទ្រុង​ MMA​ (Full Metal Dojo)​ នេះ​មាន​តែ​កីឡា​ការិនី​ សំ​ ថារ័ត្ន​ ម្នាក់​ទេ​ដែល​ទទួល​ជ័យជម្នះ​ ខណៈ​កីឡាករ​ ចាន់​ សំអាត​ និង​ អេ​ វិរៈខាំឈិត​ ចាញ់​ទាំង​ពីរ​នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី