- 2017-06-28 08:37:27
- ប្រដាល់
សំ ថារ័ត្ន៖ ខានឡើងប្រកួតជិត១ឆ្នាំក្ដី នៅតែរំពឹងខ្ពស់ពេលប្រកួតនៅថៃ
- 2017-06-28 08:37:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំ ថារ័ត្ន៖ ខានឡើងប្រកួតជិត១ឆ្នាំក្ដី នៅតែរំពឹងខ្ពស់ពេលប្រកួតនៅថៃ
ចន្លោះមិនឃើញ
កីឡាការិនីឆ្នើមរបស់កម្ពុជាដែលល្បីទាំងក្បាច់គុននិងថតខ្សែភាពយន្ត សំ ថារ័ត្ន បើទោះជាខកខានឡើងប្រកួតអស់រយៈពេលជិតមួយឆ្នាំក្ដី នៅតែមានទំនុកចិត្តលើខ្លួនឯងថានឹងធ្វើបានល្អសម្រាប់ការប្រកួតនៅកម្មវិធី Full Metal Dojo នាដើមខែកក្កដាខាងមុខនេះ។
កីឡាការិនី សំ ថារ័ត្ន បានឲ្យដឹងម្សិលមិញនេះថា បើគិតតាំងពីប្រកួតចប់នៅ 2016 Asian Beach Game មកដល់ពេលនេះកញ្ញាមិនដែលបានឡើងប្រកួតនោះទេ គឺដោយសារតែមមាញឹកនិងការកម្មវិធីផ្សេងៗ ជាហេតុមិនបានហ្វឹកហាត់ទើប មិនហ៊ានទទួលការប្រកួតព្រោះខ្លាចធ្វើមិនបានល្អ។
កីឡាការិនីល្បុក្កតោរូបនេះបន្តទៀតថា ខានឡើងប្រកួតយូរហាក់ដូចជាស្ពឹកដៃស្ពឹកជើងបន្តិច ដូច្នេះហើយទើបកញ្ញាសម្រេចចេញទៅប្រកួតនៅប្រទេសថៃនាដើមខែកក្កដានេះ ដើម្បីជាការរំលឹកក្បាច់គុន និងធ្វើឲ្យរាងកាយរហ័សរហួនឡើងវិញផងដែរ។ ចំពោះការប្រកួតក្នុងទ្រុងនេះដែរ តួរស្រីក្នុងរឿង Jail break ម្នាក់នេះបានត្រៀមខ្លួនរួចជាស្រេចហើយ ដូចជាហាត់កម្លាំង បច្ចេកទេសលេងខាងក្រោមរួមនិងការឈរវ៉ៃក៏ដូចគ្នាដែរ។ កីឡាការិនីរូបនេះចំណាយពេលប្រហែលជាមួយខែ សម្រាប់ការហ្វឹកហាត់។
កីឡាការិនី សំ ថារ័ត្ន រួមនិង កីឡាករ ចាន់ សំអាត ហើយនិង ម៉ឺន មេឃា នឹងត្រូវទៅប្រកួតកម្មវិធីប្រកួតក្បាច់គុនចម្រុះក្នុងកម្មវិធី Full Metal Dojo ឯប្រទេសថៃនាថ្ងៃសៅរ៍ ទី១ កក្កដា ខាងមុខនេះ។ ពួកគេនឹងចេញដំណើរពីកម្ពុជានៅថ្ងៃទី២៩ មិថុនា៕