• 2017-06-09 07:13:14
  • ប្រដាល់

អេ​ ព្រីយ៉ានុត​ ចង់​ឲ្យ​នារីៗ​កុំ​មើល​រំលង​វិស័យ​ប្រដាល់

  • 2017-06-09 07:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ឆ្នើម​និង​ជា​ម្ចាស់​មេដាយ​ប្រាក់​ Beach Game​ នៅ​ប្រទេស​វៀតណាម​ អេ​ ព្រីយ៉ានុត​ សូម​ឲ្យ​នារី​ៗ​កម្ពុជា​កុំ​មើល​រំលង​កីឡា​ប្រដាល់​ ព្រោះ​វា​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ណាស់​មិន​ថា​សុខភាព​ឬ​អាច​ជួយ​លើក​មុខមាត់​ប្រទេស​ជាតិ​ផង​ដែរ។​

កីឡា​ការិនី​ អេ យ៉ានុត

អេ​ យ៉ានុត​ និយាយ​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​កញ្ញា​ពិត​ជា​ព្រួយ​បារម្ភ​ អំពី​រឿង​ខ្វះ​កីឡា​ការិនី​ចូល​ហ្វឹកហាត់​ប្រដាល់​ មិន​ថា​គុន​ខ្មែរ​ឬ​ប្រដាល់​សកល​នោះ​ទេ​ បើ​រាប់​ទៅ​នៅ​សល់​ប្រហែល​ត្រឹម​៥នាក់​ប៉ុណ្ណោះ​ ប្រសិន​បើ​ដូច​នេះ​ទៀត​ នៅ​ពេល​ខាង​មុខ​ កម្ពុជា​នឹង​ខ្វះ​កីឡា​ការិនី​មិន​ថា​ការ​ប្រកួត​ក្នុង​ស្រុក​ក៏​ដូច​ជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​នោះ​ទេ។​

កីឡា​ការិនី​គុន​ខ្មែរ​រូប​នេះ​បន្ត​ទៀត​ថា ​កញ្ញា​សូម​សំណូមពរ​បង្អូន​នារីៗ​ បើ​ស្រឡាញ់​ប្រដាល់​អាច​ចូល​ហ្វឹកហាត់​បាន​ ហើយ​មិន​ចង់​ឡើង​ប្រកួត​ក៏​មិន​ថ្មី​នោះ​ទេ។​ តែ​បើ​អាច​ឡើង​ប្រកួត​ក៏​ម្យ៉ាង​ដែរ ​ខ្លួន​មាន​សមត្ថភាព​ខ្លាំង​អាច​ចេញ​ទៅ​ប្រកួត​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​កម្មវិធី​ផ្សេងៗ​ផង​បាន​ផង​ដែរ។​

កីឡា​ការិនី​ អេ យ៉ានុត

កូន​ស្រី​ អេ​ ភូថង​ ម្នាក់​នេះ​លើក​ឡើង​ទៀត​ថា​ ប្រដាល់​មាន​ប្រយោជន៍​ច្រើន​ណាស់​ អាច​ការពារ​ខ្លួន​បាន​ពី​ការ​ធ្វើ​បាប​នានា​ មាន​សុខភាព​ល្អ​ មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​សង្គម​ ជួយ​ផ្សព្វផ្សាយ​បន្ថែម​ពី​គុន​ខ្មែរ​ ហើយ​អាច​ធ្វើ​ឲ្យ​ឆាក​អន្តរជាតិ​បាន​​ស្គាល់​ពី​កម្ពុជា​តាម​រយៈ​ការ​ប្រកួត​ឈ្នះ​នៅ​កម្មវិធី​ផ្សេងៗ។​

កីឡា​ការិនី​ អេ យ៉ានុត ថ្ងៃ​ឪពុកប្រកួត

អេ​ ព្រីយ៉ានុត​ ជា​កូន​ស្រី​អតីត​ជើង​ខ្លាំង​ អេ​ ភូថង​ ហើយ​គេ​ជា​កីឡា​ការិនី​ជ្រើស​ជាតិ​ប្រដាល់​សកល​របស់​កម្ពុជា​ក្រៅ​ពី​នេះ​កញ្ញា​ក៏​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​មួយ​រូប​ផង​ដែរ។​ កីឡា​ការិនី​រូប​នេះ​ក៏​ចេះ​ក្បាច់​គុន​ចម្រុះ​និង​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ក្រៅ​ប្រទេស​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី