• 2017-04-12 06:48:46
  • ប្រដាល់

ឡៅ​ ស៊ីណាត​ ប្រាប់​ហេតុ​ផល​ត្រកូល​«ឡៅ»​ ប្រកួត​អត់​លក់​ឧត្ដម​គតិ

  • 2017-04-12 06:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​តែងតែ​តាមដាន​ប្រដាល់​គុន​ខ្មែរ​ច្បាស់​ជា​ស្គាល់​ហើយ​អ្នក​ប្រដាល់​ត្រកូល​ «ឡៅ»​ មាន​ ឡៅ​ ស៊ីណាត​ ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិត្រា​ រាល់​ការ​ប្រកួត​របស់​ពួក​គេ​កម្រ​មាន​ភាព​អវិជ្ជមាន​ (លក់​ការ​ប្រកួត)​ ប្រកួត​មិន​អស់​សមត្ថភាព​ឬ​ខុស​លក្ខន្តិកៈ​ណាស់។​ ឡៅ​ ស៊ីណាត​ ប្រាប់​ពី​ហេតុផល​មួយ​ចំនួន​​ដែល​ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ​ថា​ ត្រូវ​ចេះ​ស្រឡាញ់​អាជីព​ខ្លួន​ហើយ​រក្សា​កេរ្តិ៍​ឈ្មោះឲ្យ​បាន​ល្អ។​

ឡៅ ស៊ីណាត ពេលជូន ឡៅ ចិន្រ្ទា ទៅបារាំង

អតីត​អ្នក​ប្រដាល់​ដែល​មាន​កេរ្តិ៍ឈ្មោះ​ ឡៅ​ ស៊ីណាត​ បាន​ឲ្យ​ដឹង​ថា​ រាល់​ការ​ប្រកួត​របស់​គេ​នា​ពេល​កន្លង​មក​នេះ​មិន​មាន​ការ​លក់​ដូរ​ ឬ​ប្រកួត​មិន​ប្រក្រតី​ណា​មួយ​នោះ​ទេ​ ជា​ពិសេស​ប្រកួត​ខុស​លក្ខន្តិកៈ​តែ​ម្ដង​ ព្រោះ​ថា​គេ​មិន​ចង់​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះដែល​ខំ​សាង​យ៉ាង​លំបាក​ និង​​ចំណាយ​រយៈ​ពេលយូរ​ណាស់​ហើយទម្រាំាបានដូច​នេះ។​

ចៅ​ក្រម​ប្រដាល់​រូប​នេះ​បន្ត​ទៀត​ថា​ ឥលូវ​មក​ដល់​ជំនាន់​ប្អូន​ៗ​របស់​គេ​វិញ​ម្ដង ​កំពុង​តែ​អង្រួន​ស្ទើរ​គ្រប់​សង្វៀន​នៅ​កម្ពុជា​ ស៊ីណាត​ តែងតែ​ពន្យល់​ប្រាប់​ពួក​គេ​ថា​ «យើង​មាន​តែ​អាជីព​មួយ​នេះ​ទេ​ ត្រូវ​រក្សា​វា​ឲ្យ​គង់វង្ស​មិន​ត្រូវ​លក់​ឧត្ដមគតិ​ជា​ដាច់​ខាត»។​

ឡៅ ស៊ីណាត និងក្រុមគ្រួសារ

មួួ​យវិញ​ទៀត មិន​ត្រូវ​មាន​ធ្វេស​ប្រហែស​ឡើយ​ ខំប្រឹង​ឲ្យ​ល្អ​បំផុត​ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​ខ្លួន​ឯង​ លើក​មុខ​មាត់​ក្រុម​គ្រួសារ​ ក្លឹប​ និង​ប្រទេស​ជាតិ​ទៀត​ផង។​ បើ​ទោះ​ជា​ប្រកួត​លែង​កើត​ក្ដី​នៅ​ពេល​ខាង​មុខ​ក៏​មាន​អ្នក​នៅ​គាំទ្រ​និង​ស្រឡាញ់​រាប់អាន​ទូទាំង​ប្រទេស​ ហេតុ​ផល​ទាំង​នេះ​ហើយ​ដែល​ប្អូន​របស់​គេ​ (ឡៅ ស៊ីណាត) តែងតែ​ប្រកួត​ល្អ​មក​ដល់​សព្វ​ថ្ងៃនេះ។​

ឡៅ ស៊ីណាត

ឡៅ​ ស៊ីណាត​ ឈប់​ឡើង​ប្រកួត​ប្រដាល់​តាំង​ពី​ខួច​ជើង​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៦​មក​ម្ល៉េះ​ បច្ចុប្បន្ន​គេ​កំពុង​បម្រើ​ការងារ​ជា​មន្ត្រី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​នៅ​សង្វៀន​បាយ័ន។​ បើ​ទោះ​ជា​ឈប់​ឡើង​ប្រកួត​ក្ដី​តែ​អតីត​កីឡាករ​រូប​នេះ ​នៅ​តែ​មានគេ​​ចូលចិត្ត​ស្រឡាញ់​និង​គាំទ្រ​ដដែល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី