• 2017-03-06 04:57:29
  • ប្រដាល់

ឃីម​ ឌីម៉ា​ វ៉ៃ​ដៃ​គូ​ឲ្យ​សន្លប់​​រហូត​ឈ្នះ​ខ្សែ​ក្រវាត់​​ដោយ​សារ​...

  • 2017-03-06 04:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​រហស្សនាម​នាគ​ខ្មៅ​ ឃីម​ ឌីម៉ា​ ឈ្នះ​ខ្សែ​ក្រវាត់​ក៏​ដូច​ជា​ជោគជ័យ​រហូត​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​គឺ​ បាន​ដោយ​សារ​អ្នក​គាំទ្រ​និង​ឪពុក​ម្ដាយ​របស់​ខ្លួន​លើក​ទឹក​ចិត្ត​រាល់​ការ​ប្រកួតកន្លង​មក​។​

កីឡាករ ឃីម​ ឌីម៉ា

កីឡាករ​ ឃីម​ ឌីម៉ា​ បាន​ប្រាប់​ក្រោយ​ឈ្នះ​ខ្សែ​ក្រវាត់​ថា​ សម្រាប់​ការ​ប្រកួត​ក្នុង​កម្មវិធី​ដណ្ដើម​ខ្សែ​ក្រវាត់​ស្រាបៀ​កម្ពុជា​ទម្ងន់​ ៦៣.៥គីឡូក្រាម​ នេះ​គេ​ខិតខំ​និង​ប្រឹងប្រែង​ខ្លាំង​ណាស់​ទើប​សម្រេច​បាន​ដូច​នេះ។​ ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​ហ្វឹកហាត់​ ដោយ​ដឹង​ច្បាស់​ខ្លួន​ឯង​ថា​ត្រូវ​ធ្វើ​អ្វី​មិន​ចាំ​បាច់​ត្រូវ​តែ​មាន​អ្នក​ចាំ​តាម​ដាន​ឬ​ប្រាប់​គ្រប់​ពេល​ឲ្យ​ប្រឹង​ហាត់​នោះ​ទេ។​

កីឡាករ ឌុម​ កែវដា បែកក្បាលពេលប្រកួត

ម្ចាស់​ខ្សែ​ក្រវាត់​រូប​នេះ​បន្ថែម​ទៀត​ថា​ កត្តា​សំខាន់​បំផុត​មួយ​ទៀត​នោះ​គឺ​ មាន​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​គាំទ្រ​ ពួក​គេ​តែងតែ​លើក​ទឹក​ចិត្ត​និង​សរសើរ​ពី​ប្រកួត​របស់​ខ្លួន​តាំង​ពី​ប្រកួត​ជម្រុះ​ដំបូង​រហូត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ទាំង​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​គេ​ធ្វើ​បាន​ល្អ​និង​ផ្ដួល​ដៃ​រហូត​ដូច​នេះ។​

​ក្រៅ​ពី​អ្នក​គាំទ្រ​ក៏​មាន​ការ​សម្រួល​និង​យោគយល់​បំផុត​ពីថ្នាក់​លើ​របស់​ខ្លួន​នៅ​ឯ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ផង​ដែរ​ ដែល​តែង​ផ្ដល់​ពេលវេលា​គ្រប់​គ្រាន់​សម្រាប់​គេ​ហ្វឹកហាត់​នា​ពេល​កន្លង​មក​ ហើយ​ថែម​ទាំង​លើក​ទឹក​ចិត្ត​ដល់​ខ្លួន​តាម​រយៈ​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​រាល់​ការ​ប្រកួត​ទៀត​ផង។​

កីឡាករ ឃីម ឌីម៉ា ជយលាភីលេខ១ ឌុម​ កែវដា លេខ២

ឃីម​ ឌីម៉ា​ ជា​សិស្ស​មក​ពី​ក្លឹប​ប្រដាល់​រស្មីភូមិគាបខេត្តបន្ទាយមានជ័យ​ និង​ជា​កូន​បង្កើត​របស់​លោក​គ្រូ​ ហេង​ ប៊ុនឃីម​ ការ​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​តាំង​ពី​វគ្គ​សន្សំ​ពិន្ទុ​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ និង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ កីឡាករ​រូប​នេះ​ឈ្នះ​រហូត​និង​ផ្ដួល​ដៃ​គូរ​ឲ្យ​សន្លប់​ក៏​ដូច​ជា​បោះបង់​ការ​ប្រកួត​យូរ​បំផុត​ត្រឹម​ទឹក​ទី៤៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី