• 2017-02-02 23:01:00
  • ប្រដាល់

ឪពុក​បង្កើត​ទម្លាយ​ឲ្យ​ដឹង​ពី​មូល​ហេតុ​​​ដែល​ ឃីម​ ឌីម៉ា​ កើន​ឡើង​សមត្ថភាព​ខ្លាំង

  • 2017-02-02 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទស្សនា​គុន​ខ្មែរ​ច្បាស់​ជា​ដឹង​ហើយ​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នក​ប្រដាល់​ ឃីម​ ឌីម៉ា​ ប្រកួត​ឡើង​ដៃ​មែនទែន​ និង​កាច​ជាង​មុន​ទៅ​ទៀត​ ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ឈ្នះ​រហូត​ និង​ផ្ដួល​ដៃ​ឲ្យ​សន្លប់​មុន​ទឹក​ទី៥​ទៀត​ផង។​

លោក​គ្រូ​ ហេង​ ប៊ុនឃីម​

លោក​គ្រូ​ ហេង​ ប៊ុនឃីម​ ជា​ឪពុក​និង​ជា​គ្រូ​បង្វឹក​របស់​នាគ​ខ្មៅ​ ឃីម​ ឌីម៉ា​ បាន​ឲ្យ​ដឹង​ថា​ លោក​ទទួល​ស្គាល់​មែន​ដែល​មួយ​រយៈ​នេះ​កូន​ប្រុស​របស់​លោក​ពិត​ជា​​​កើន​ឡើង​សមត្ថភាព​ខ្លាំង​​ និង​វ៉ៃ​​កាច​ជាង​មុន​។​​ ទាក់ទិន​នឹង​រឿង​នេះ​ លោក​គ្រូ​បង្ហាត់​នៅ​ខេត្ត​បន្ទាយមានជ័យ​ រូប​នេះ​ ប្រាប់​ថា​ ដោយ​សារ​ ឃីម​ ឌីម៉ា​ មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ហ្វឹកហាត់​ដើម្បី​ត្រៀម​​​ប្រកួត​នានា។​​ ខុស​ពី​ពេល​មុនៗ​​ដែល​កូន​របស់​លោក​នៅ​រៀន​មិន​ទាន់​ចប់​ និង​ការងារ​ជា​កងរាជអាវុធហត្ថ​ ក៏​រវល់​ត្រូវ​ចល័ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ដូច្នេះ​កូន​ប្រុស​លោក​មិន​សូវ​មាន​ពេល​ហាត់​នោះ​ទេ។​ បច្ចុប្បន្ន​ ឌីម៉ា​ ត្រូវ​នៅ​ប្រចាំ​ក្នុង​ កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ហើយ​ ដូច​នេះ​គេ​មាន​ពេល​ពេញលេញ​ដើម្បី​ហ្វឹកហាត់​។ ចំពោះ​​ការ​រៀន​សូត្រ​ក៏​បញ្ចប់​រួច​រាល់​ទៀត។ ចំណុច​ទាំង​នេះហើយ​ដែល​ធ្វើឲ្យកូន​លោក​រីកចំរើនខ្លាំង។​

កីឡាករ ឃីម ឌីម៉ា ក្រហម

​រៀមច្បង​ប្រដាល់​រូប​នេះ​ផ្ដាំ​ដល់​​​កូន​ប្រុស​របស់​ខ្លួន​ថា ​វ៉ៃ​កាច​ក៏​កាច​ទៅ​ ប៉ុន្តែ​​កាច​តែ​សម្រាប់​ដៃ​ប្រកួត​​លើ​សង្វៀន​បាន​ហើយ។​ ពេល​​ប្រកួត​ចប់​ត្រូវ​រក្សា​មិត្តភាព​ដដែល​ និង​មិនត្រូវ​ធ្វើ​អ្វី​ដែល​ជា​ការ​អួតអាង​ឬ​អំនួត​នោះ​ទេ។​ លោក​ ហេង​ ប៊ុនឃីម​ ជា​គ្រូ​បង្ហាត់​ប្រដាល់​នៅ​ក្លឹប​ រស្មីភូមិគាបខេត្តបន្ទាយមានជ័យ​ នៅ​ឯខេត្ត​បន្ទាយមានជ័យ​ និង​ត្រូវ​ជា​ឪពុក​បង្កើត​របស់​ ឃីម​ ឌីម៉ា​ និង​ ឃីម​ បូរ៉ា។​ លោក​នឹង​មក​លើក​ទឹក​ចិត្ត​កូន​ប្រុស​ ឃីម​ ឌីម៉ា​ ប្រកួត​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ ​ថ្ងៃ​អាទិត្យ​ ទី៥​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ រួច​ទើប​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី