• 2016-10-10 21:36:50
  • ប្រដាល់

អ៊ុង វីរៈ ថា​​ផ្ដួល​ថៃ​ម្សិល​មិញ​ជា​រឿង​មិន​នឹក​ស្មាន​ដល់

  • 2016-10-10 21:36:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់​​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​ អ៊ុង វីរៈ​ ​បង្ហាញ​ពី​អារម្មណ៍​រំភើប​ខ្លាំង​​ និង​បញ្ចេញ​ទស្សនៈ​សឹង​មិន​គូ​ឲ្យ​ជឿ​​អាច​ផ្ដួល​ជើង​ខ្លាំង​មក​ពី​ថៃ Phetbupha ​ឲ្យ​បោះ​បង់​ការ​ប្រកួត​នៅ​ទឹក​ទី​៤ ម្សិល​មិញ​សម្រាប់​ការ​ប្រកួត​​វគ្គ​សន្សំ​ពិន្ទុ​ដណ្ដើម​ខ្សែក្រវាត់​ PNN ​ដែល​ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ​គោ​ជល់។

 

 

​​សិស្ស​គុន​ខ្មែរ​ក្នុង​ក្លឹប​ទ័ព​ពិសេស​ឆ័ត្រយោង​៩១១​រូប​នេះ​​ធ្លាប់​ជួប​កីឡាករ​ថៃ​​​នេះ​ពីរ​លើក​រួច​មក​ហើយ​ ដោយ​លើក​ទី​១​ធ្វើ​បាន​ត្រឹម​ស្មើ​គ្នា​ និង​លើក​ទី២​រូប​គេ​​ឈ្នះ​ពិន្ទុ។ ​ដោយ​ឡែក​ជួប​គ្នា​លើក​ទី​៣​នៅ​សង្វៀន​ PNN​ ម្សិល​មិញ​​កីឡាករ​ដែល​កំពុង​បម្រើ​ការ​ងារ​ជា​យោធា​រូប​នេះ​​​បាន​ទាត់​កីឡាករ​ថៃ​ឲ្យ​មាន​របួស​ជើង​មិន​អាច​បន្ត​ការ​ប្រកួត​បាន​ត្រឹម​ទឹក​ទី​៤។

 

​ចប់​ការ​ប្រកួត​ភ្លាម​សិស្ស​រួម​គ្រូ​ ព្រុំ សំណាង​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា Phetbupha ​ជា​កីឡាករ​ថៃ​មួយ​រួប​ដែល​មាន​ជំហរ​រឹងមាំ​ល្អ​ ​និង​​​​គ្រប់​​​ដៃ​គូ​​​​របស់​គេ​ពិបាក​ផ្ដួល​ឲ្យ​​​សន្លប់ ឬ​បោះបង់​ការ​ប្រកួត​។ ​ប៉ុន្តែ​ដោយ​សារ​ជួប​គ្នា​ពីរ​លើក​កន្លង​មក​ វីរៈ ​ដឹង​ពី​​ចំណុច​ខ្សោយ​ជើង​ក្រោម​ទើប​​​​ទាត់​ឲ្យ​កីឡាករ​ថៃ​រូប​នេះ​មាន​របួស​មិន​អាច​បន្ត​ការ​ប្រកួត​បាន។

 

​កូន​សិស្ស​លោក ហង្ស សឿន រូប​នេះ​​បន្ត​ថា ផ្ដួល Phetbupha​ ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី​៤ ជា​រឿង​​មិន​គួរឲ្យ​​ជឿ​។ ​ទន្ទឹម​នឹង​នោះ​កត្តា​ដែល​អាច​ឲ្យ វីរៈ ​អាច​ផ្ដួល​កីឡាករ​ថៃ​​​រូប​នេះ​បាន​ដោយ​សារ​ការ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​គេ​​។

 

​​មួយ​គួ​ទៀត​កីឡាករ​កម្ពុជា ព្រំ សំណាង បាន​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ Nakrobdam ដោយ​ពិន្ទុ។ ដូច្នេះ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ PNN ​នេះ​​កីឡាករ អ៊ុង វីរៈ​ មាន​ពិន្ទុ ៣​ស្មើ ​ព្រំ សំណាង ប៉ុន្តែ​រូប​គេ​មាន​ប្រៀប​​ជាង​បន្តិច​ដោយ​ផ្ដួល​ថៃ​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី​៤។ ចំណែក​កីឡាករ មាស ភារម្យ និង​ សុខ ទូច សុទ្ធ​តែ​បរាជ័យ​នា​ប្រកួត​ទី​មួយ​ដូច​គ្នា​៕

 

 

វីដេអូការ​ប្រកួត​រវាង​ អ៊ុង វីរៈ និង Phetbupha​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី