• 2016-09-14 20:51:23
  • ប្រដាល់

ពេជ្រ សីហា ​ថា​ ប៉ះ​ សុវណ្ណឌឿន វគ្គ​ផ្ដាច់ព្រ័ត្រ​​​នៅ​ PNN​ នឹង​​មាន​ម្នាក់​​សន្លប់

  • 2016-09-14 20:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់​មុខ​តាន់​ ពេជ្រ សីហា នឹង​ត្រូវ​ប៉ះ​ ឡុង សុវណ្ណឌឿន ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​​​សង្វៀន PNN ​នា​ថ្ងៃ​ទី១៨ ខែ​កញ្ញា ឆ្នាំ​២០១៦​ខាង​មុន​នេះ។ ជំនួបដ៏​សំខាន់​នេះ​ ​​អ្នក​ប្រដាល់​មក​ពី​ខេត្ត​តាកែវ​គិត​ថា​ នឹង​មាន​ដៃ​គូ​ម្នាក់​អាច​សន្លប់​មិន​ខាន។

 

 

​ពេជ្រ សីហា បាន​ផ្ដួល​ សរ រាជសីហ៍ ត្រឹម​ទឹក​ទី១ ហើយ​ ឡុង សុ​វណ្ណឌឿន យក​ឈ្នះ​ ឡេះ តើក​ ដោយ​ពិន្ទុ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដូច​គ្នា។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ ​ពេជ្រ សីហា​ ត្រូវ​ប៉ះ​គូ​សត្រូវ​ចាស់​ ដែល​ធ្លាប់​ជួប​គ្នា​​​២​លើក​រួច​មក​ហើយ។

 

​«បើ​មិន​គេ​សន្លប់ ខ្ញុំ​សន្លប់​»​ ។ ​នេះ​ជា​សម្ដី​របស់ ពេជ្រ សីហា ។ ​កីឡាករ​រូប​នេះ​បន្ថែម​ថា ​រូប​គេ​មិន​​ព្រួយបារម្ភ​ខ្លាំង​នោះ​ទេ សម្រាប់​ការ​ប៉ះ​ ឡុង សុវណ្ណឌឿន ប៉ុន្តែ​ចំណុច​ដែល​​ធ្វើ​ឲ្យ​គេ​​​មាន​អារម្មណ៍​ខ្លាច​បំផុត​នោះ​គឺ​ដៃគូ​រូប​នេះ​ធ្វើ​ពុត​ជា​សន្លប់​នៅ​ពេល​រូប​គេ​​ជ្រុល​ដៃ​វាយ​ខុស​លក្ខន្តិកៈ (​ស៊ីឡាក​)។

 

​ប្អូន​ប្រុស​បង្កើត​របស់​​ ពេជ្រ សុផាន់ រូប​នេះ​បន្ត​ថា ​​​ចំណុច​ខ្លាំង​របស់​ ឡុង សុវណ្ណឌឿន ត្រង់​កម្លាំង​​កាច់​​ផ្ដួល​ខ្លាំង​ល្អ។ ចំណែក​របៀប​វ៉ៃ ឬ​​ស្នៀត​ប្រយទ្ធ​ ពួក​គេ​ទាំង​​ពីរ​បាន​​ដឹង​ពី​គ្នា​ទៅ​វិញ​​ទៅ​មក​ច្រើន​ហើយ។ សម្រាប់​ការ​ប្រកួត​នេះ សីហា ព្យាយាម​​​ហ្វឹកហាត់​​ និង​បរិភោគ​របប​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់​ដោយ​​អាច​​សង្ឃឹម​ឈ្នះ​ដល់​ទៅ​​៨០​%។

 

​ពេជ្រ សីហា ធ្លាប់​​​ជួប​ដៃ​គូ​រូប​នេះ​នៅ​លើង​សង្វៀន​​​ពីរ​លើក​រួច​មក​ហើយ ក្នុង​នោះ​លើក​ទីមួយ​ ឡុង​ សុវណ្ណឌឿន ឈ្នះ​(​អាជ្ញា​កណ្ដាល​កាត់​ក្ដី​ឲ្យ​ឈ្នះ​ដោយសារ​មើល​ឃើញ​ សីហា ថែម​គូ​ប្រកួត​) និង​​លើក​ទី​ពីរ​ ពេជ្រ សីហា ឈ្នះ​​ដោយ​បាន​ផ្តួល​ ឡុង ​​សុវណ្ណឌឿន ឲ្យ​សន្លប់​។ ​អ្វី​ដែល​គួរ​ឲ្យ​គាត់​សម្គាល់​នោះ​​ពួក​គេ​ប៉ះ​គ្នា​មិន​ដែល​ដល់​​ទឹក​ទី​៥​នោះ​ទេ​​​​​​។ ចុះ​ចំណែក​លើក​នេះ​វិញ​​រវាង​ពួក​គេ​ទាំង​​ពីរ​​តើ​អាច​​ប្រកួត​ដល់​ចប់​ទឹក​ទី៥ ដែរ​ឬទេ?

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី