• 2016-09-05 20:56:40
  • ប្រដាល់

សែន​ រ៉ាឌី​ នៅ​ឈឺ​ដៃ ​មិន​អាច​ឡើង​ប្រកួត​បាន​ទេ

  • 2016-09-05 20:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ សែន​ រ៉ាឌី​ ថា​ប្រហែល​១-២​ ខែ​ទៀត​បើ​របួស​ដៃ​ជា​សះស្បើយ​និង​វិល​មក​រក​សង្វៀន​វិញ​ដើម្បី​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ។

 

 

កីឡាករ​ដែល​​អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​ដាក់​រហ័ស​នាម​ឲ្យ​ថា​ប្រុស​ស្អាត​សខ្ចី​ សែន​ រ៉ាឌី​ បាន​ឲ្យ​ Sabay​ ដឹង​ថា​របួស​ដៃ​កាល​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន​ អប្សរា​ នៅ​មិន​ទាន់​សះស្បើយ​នៅ​ឡើយ​ទេ។​ នៅ​ពេល​ចាប់​កាន់​របស់​ធ្ងន់​គឺ​ឈឺ​ចាប់​តែ​ម្ដង​ដូច្នេះ​ហើយ​មិន​ទាន់​ហ៊ាន​ឡើង​ប្រកួត​ទេ​ ខ្លាច​ពេល​ប្រកួត​ទៅ​មាន​របួស​លើស​ដើម។​ «បើ​១-២​ខែ​ទៀត​ដៃ​បាត់​ឈឺ​ ​ខ្ញុំ​នឹង​ឡើង​ប្រកួត​វិញ​ហើយ​បង​ ខ្ញុំ​ពឹង​ផ្អែក​ទៅ​លើ​ការ​ឡើង​វៃ​ទើប​មាន​ចំណូល​សម្រាប់​ចាយ​វាយ​ប្រចាំ​ថ្ងៃ»​ សម្ដី​ កីឡាករ​ សែន​ រ៉ាឌី ។

 

 

សែន​ រ៉ាឌី​ ជា​ជើង​ខ្លាំង​ប្រចាំ​គីឡូ​ ៥៧-៦០​នៅ​ស្រុក​ខ្មែរ​ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មិន​មាន​កីឡាករ​ក្នុង​ស្រុក​ណា​មួយ​យក​ឈ្នះ​កីឡាករ​រូប​នេះ​បាន​ឡើយ។​ រ៉ាឌី​ រង​របួស​ដៃ​កាល​ប្រកួត​មិត្តភាព​ជា​មួយ​ថៃ​នៅ​សង្វៀន​អប្សរា​កំបូល​នៅ​ថ្ងៃទី១២​ ខែ​មិថុនា​ ឆ្នាំ​២០១៦។

 

លើស​ពី​នេះ​ទៅ​ទៀត កីឡាករ​ដែល​រៀន​ជំនាញ​ច្បាប់​រូប​នេះ ក៏​បាន​សាង​កេរ្តិ៍​ឈ្មោះ​ជូន​ជាតិ​ម្ដង​រួច​មក​ហើយ ដោយ​រូបគេ​បាន​ឈ្នះ​មេដាយ​មាស​វ៉ូវីណាម​ពិភពលោក​នៅ​ប្រទេស​អាល់ហ្សេរី ​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ៕

 

អត្ថបទ៖​ នួន​ ស៊ីណា​​​​​​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី