- 2016-08-27 16:12:14
- ប្រដាល់
សេន ប៊ុនថេន ថា ពេជ្រ សីហា បើហាត់ដិតដល់ខ្សែក្រវាត់នឹងបានទៅគេ
- 2016-08-27 16:12:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេន ប៊ុនថេន ថា ពេជ្រ សីហា បើហាត់ដិតដល់ខ្សែក្រវាត់នឹងបានទៅគេ
ចន្លោះមិនឃើញ
កីឡាករចាស់វស្សា សេន ប៉ុនថេន ថាខ្សែក្រវាត់ភេសជ្ជៈគោជល់របស់ទូរទស្សន៍ PNN រដូវកាលនេះអាចនឹងបានទៅលើកីឡាករ ពេជ្រ សីហា ប្រសិនបើហ្វឹកហាត់ដិតដល់។
កីឡាករសាច់ដុំស្អាត សេន ប៉ុនថេន បានឲ្យដឹងថាផ្អែកតាមរយៈបច្ចេកទេសវាយនិងបទពិសោធន៍យ៉ាងច្រើនផងនោះ ពេជ្រ សីហា អាចនឹងមានប្រៀបជាងបេក្ខភាពកីឡាករដទៃទៀតបូករួមទាំង ឡុង សុវណ្ណឌឿន ផងដែរ។ ឡុង សុវណ្ណឌឿន ក៏ខ្លាំងដែរ ដោយសមត្ថភាពគេទាំងពីរប្រហាក់ប្រហែលគ្នា ប៉ុន្តែបើ ពេជ្រ សីហា ហាត់ឱ្យខ្លាំងនោះ ខ្សែក្រវាត់ប្រាកដជាគេចមិនផុតពី Mike Tyson កម្ពុជានោះទេ។ «ពេជ្រ សីហា ល្អជាងគេហើយបើគេហាត់ដិតដល់ខ្សែក្រវាត់និងប្រហែលបានទៅគេ» សម្ដី កីឡាករ សេន ប៉ុនថេន។
គិតមកដល់ថ្ងៃអាទិត្យទី២៨ ខែសីហាក្នុងសប្ដាហ៍នេះការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ភេសជ្ជៈគោជល់ប្រភេទទម្ងន់៦៩ គីឡូ របស់ទូរទស្សន៍ PNN បានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ ជំនួបដំបូងគឺជាការប៉ះគ្នារវាងកីឡាករ ឡុង សុវណ្ណឌឿននឹងកីឡាករ ឡេះ តើត ហើយកីឡាករ ពេជ្រ សីហានឹង សរ រាជសីហ៍ នឹងត្រូវប្រកួតសប្ដាហ៍បន្ទាប់៕
អត្ថបទ៖ នួន ស៊ីណា