- 2016-08-22 15:40:06
- ប្រដាល់
ពេជ្រ សីហា ថាឈឺដៃតិចៗ កុំអីវ៉ៃស៊ីម៉ាអ៊ី ឱ្យសន្លប់តាំងពីទឹក២
- 2016-08-22 15:40:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សីហា ថាឈឺដៃតិចៗ កុំអីវ៉ៃស៊ីម៉ាអ៊ី ឱ្យសន្លប់តាំងពីទឹក២
ចន្លោះមិនឃើញ
ពេជ្រ សីហា បញ្ជាក់ថាខ្លួនមានបញ្ហាឈឺដៃបន្តិចបន្តួចទើបមិនអាចប្រើកម្លាំង១០០% បាន ហើយប្រសិនបើមិនឈឺទេនោះ រូបគេវ៉ៃកីឡាករថៃ ស៊ីម៉ាអ៊ី សន្លប់តាំងពីទឹក២ឬទឹក៣អីម្ល៉េះ។
សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់របស់ PNN កាលពីល្ងាចម្សិលមិញនេះ មានគូពិសេសប្រកួតមិត្តភាពអន្តរជាតិមួយគូដែលធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោកញ្ជ្រៀវគឺជើងខ្លាំងកម្ពុជា ពេជ្រ សីហា ប៉ះជាមួយអ្នកលេងមុខឌឺ ស៊ីម៉ាអ៊ី របស់ថៃ។ ក្នុងការប្រកួតនេះ សីហា ហាក់មានប្រៀបជាងខ្លាំង ហើយមានឱកាសវាយចូលជាច្រើន ប៉ុន្តែ ស៊ីម៉ាអ៊ី មាននៅតែអាចរក្សាជំហររបស់ខ្លូន រហូតដល់ចប់ទឹកទី៥។ ជាលទ្ធផលអ្នកប្រដាល់កម្ពុជា ពេជ្រ សីហា ឈ្នះពិន្ទុកីឡាករថៃ។
ក្រោយចប់ការប្រកួតដ៏ស្វិតស្វាញនេះដែរ អ្នកប្រដាល់មានរហស្សនាមថា Mike Tyson ខ្មែរ ខាងលើបាននិយាយថាខ្លួនមានការឈឺដៃបន្តិចអំឡុងពេលហ្វឹកហាត់ ដូច្នេះហើយបានជាការវាយចេញមិនពេញកម្លាំង ទើបធ្វើឱ្យកីឡាករថៃស៊ូបានដល់ចប់ទឹក។ ប្រសិនបើមិនមានបញ្ហារបួសនេះទេ ពេជ្រ សីហា ជឿជាក់ថា ស៊ីម៉ាអ៊ី ប្រហែលរត់មិនរួចត្រឹមទឹក២ ឬទឹក៣ នោះទេ។
សូមបញ្ជាក់ថាសមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់របស់ PNN បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយកីឡាករឡុង សុវណ្ណឌឿន ប៉ះជាមួយ ឡេះ តើក នៅថ្ងៃទី២៨ខែសីហាខាងមុខ និងកីឡាករ ពេជ្រ សីហា ត្រូវប៉ះជាមួយសរ រាជសីហ៍ នៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៦៕
អត្ថបទ៖ មុន្នី រម្យ