- 2016-07-25 15:31:24
- ប្រដាល់
ពេជ្រ សីហាប្រាប់ថា សន្លប់ធំល្ងាចមិញមកពី PNN ផ្ដល់ដំណឹងខុស
- 2016-07-25 15:31:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សីហាប្រាប់ថា សន្លប់ធំល្ងាចមិញមកពី PNN ផ្ដល់ដំណឹងខុស
ចន្លោះមិនឃើញ
អ្នកប្រដាល់មុខតាន់ ពេជ្រ សីហា ទទួលរងបរាជ័យដោយសន្លប់ធំក្នុងទឹកទី២កាលពីល្ងាចមិញមកពីសង្វៀនផ្ដល់ដំណឹងខុស សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករថៃ Phlangnom នៅសង្វៀន PNN។
ប្អូនប្រុសបង្កើតរបស់ ពេជ្រ សុផាន់ បានប្រាប់ថា ដំបូងឡើយអ្នករៀបចំការប្រកួតបានប្រាប់ទៅគេថា នឹងទទួលបាន៣ពិន្ទុដោយស្វ័យប្រវត្តិ បន្ទាប់ពីដៃគូរបស់គេអវត្តមាន ដូច្នេះរូបគេមិនបានហ្វឹកហាត់ដើម្បីត្រៀមឡើងវ៉ៃទេ។ ប៉ុន្តែក្រោយមកអ្នករៀបចំកម្មវិធីប្រាប់គេវិញថា ត្រូវប្រកួតមិត្តភាពជំនួសវិញ។
អ្នកប្រដាល់មានដើមកំណើតមកពីខេត្តតាកែវរូបនេះបន្តថា មូលហេតុមិនបានហ្វឹកហាត់ បែបនេះទើបធ្វើឲ្យរូបគេឡើងវ៉ៃមិនបានល្អ។ តាមពិតទៅ កីឡាករថៃខាងលើធ្លាប់បរាជ័យដោយពិន្ទុក្រោមថ្វីដៃរបស់ ពេជ្រ សីហា ម្ដងហើយ។
កាលពីដំបូងឡើយកីឡាករថៃ ដែលត្រូវឡើងប៉ះ ពេជ្រ សីហា បានផ្ដល់ដំណឹងមកទូរទស្សន៍ PNN យឺតពេល។ ទើបសម្រេចឲ្យពេជ្រ សីហា បាន ៣ពិន្ទុពេញ ប៉ុន្តែក្រោយទទួលដំណឹងនេះភ្លាមខាងទូរទ្សន៍ប្រាប់ដល់ ពេជ្រ សីហា ផងដែរដើម្បីត្រៀមខ្លួន។ រាល់កំហុសដេលបានកើតឡើងគឺមកពីកីឡាករថៃ ដែលត្រូវឡើងមកប៉ះកីឡាករ ពេជ្រ សីហា ផ្ដល់ដំណឹងយឺតតែប៉ុណ្ណោះ។
ក្រៅពីគូប្រកួតមិត្តភាពខាងលើនេះ ក៏មានការប្រកួតដណ្តើមខ្សែក្រវាត់គឺកីឡាករកម្ពុជា សរ រាជសីហ៍ យកបាន៣ពិន្ទុ បន្ទាប់ពីទទួលបានជ័យជម្នះលើកីឡាករថៃ Inseedang Bangfarm ដែលបោះបង់ចោលការប្រកួតក្នុងទឹកទី២។
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា