• 2016-03-29 15:45:01
  • ប្រដាល់

​​​វង្ស​ ណយ ​ថា ខ្លួន​ពិត​ជា​​អន់​ ក្រោយ​សន្លប់​​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​កាល​ពី​ថ្ងៃ​អាទិត្យ​

  • 2016-03-29 15:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កូន​នាគ​ វង្ស​ ណយ ទទួល​ស្គាល់​​ថា ខ្លួន​ពិត​ជា​​​អន់​ និង​​​​ធ្លាក់​ចុះ​​​សមត្ថភាព​ខ្លាំង​​​ជាង​មុន​ច្រើន​ ​ក្រោយ​សន្លប់​នៅ​ទឹក​ទី៣ ​ក្រោម​ថ្វី​ជើង​កីឡាករ​ថៃ Saengmorokot Chuwattana សម្រាប់​ប្រកួត​មិត្ត​ភាព​កម្ពុជា​ថៃ​នៅ​សង្វៀន​បាយ័ន​កាល​ពី​​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦​កន្លង​ទៅ​​ដែល​លទ្ធផល​នេះ​​អ្នក​គាំទ្រ​ស្ទើរ​តែ​មិន​ជឿ។

 

​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ  វង្ស ណយ ​ជា​អ្នក​វាយ​សម្រុក និង​ទាត់​ទាំង​ក្រោម​-លើ​ដែល​បណ្តាល​ឲ្យ​កីឡាករ​ថៃ​ម្នាក់​នេះ​ដួល​ជា​ច្រើន​លើក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នៅ​ទឹក​ទី​៣ វង្ស ណយ​បាន​ទាត់​លើ​ Saengmorokot ឲ្យ​ដួល​បណ្តាល​ឲ្យ​អាជ្ញា​កណ្តាល​រាប់​ដល់​៨​ម្តង​ដែល​ធ្វើ​ឲ្យ​គាំទ្រ​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង និង​រំពឹង​ឈ្នះ​ស្ទើរ​៩០​%​ទៅ​ហើយ។ ឱកាស​មាស​នៅ​ចំពោះ​មុខ កីឡាករ​កម្ពុជា​រូប​នេះ​​បានចូល​​វាយ​សម្រុក​យ៉ាង​ខ្លាំង​ក្នុង​គោល​បំណង​វ៉ៃ​ផ្តាច់​ក្នុង​ទឹក​ទី​៣​តែ​ម្តង ប៉ុន្តែ​ជា​សំណាង​មិន​ល្អ កីឡាករ​ថៃ​ម្នាក់​នេះ​បាន​ប្តូរ​ដោយ​លោត​ទាត់​ចំ​លើ​ផ្ទៃ​មុខ វង្ស ណយ បណ្តាល​​ឲ្យ​សន្លប់​ឈឹង​តែ​ម្តង។

 

ទាក់​ទឹង​ចំណុច​ខាង​លើ​ ​វង់ ណយ បាន​ឲ្យ​ដឹង​ថា ​​​ការ​ប្រកួត​ពិបាក​​និយាយ​​​​ណាស់ ​រូប​គេ​តែង​ប្រយ័ត្ន​គ្រប់​ពេល​វេលា​ ប៉ុន្តែ​មួយ​ជើង​របស់កីឡាករ​​ថៃ​រូប​នេះ​ពិត​ជា​ខ្លាំង​មែន​។ ​ដៃគូ​របស់​​គេ​មាន​ជំនាញ​ទាត់​ល្អ​ ដែល​ពិបាក​ប៉ាន់​ស្មាន​ទិសដៅ​​ ដែល​ត្រូវ​​ប្រយ័ត្ន​។ កីឡាករ​ថៃរូប​នេះ​​មិន​មែន​ចេះ​តែ​ទាត់​នោះ​ទេ​ គេ​ទាត់​មាន​បច្ចេកទេស​ច្បាស់​លាស់។ វង្ស ណយ ដែល​ទទួល​រង​បរាជ័យផ្ទួន​ៗ​គ្នា​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​បាន​បញ្ជាក់​ថា ខ្លួន​ពិត​ជា​​​អន់​ និង​​​​ធ្លាក់​ចុះ​​​សមត្ថភាព​ខ្លាំង​​​ជាង​មុន​ច្រើន​។

 

​កីឡាករ​រូប​នេះ​​​បន្ត​ថា ជំនួប​សងសឹក​ឬ​យ៉ាង​ណា​មិន​ទាន់​ហ៊ាន​អះអាង​ឡើយ៕

 

 

​​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី